Pheakdey
  • អន្តរជាតិ

    អាមេរិក៖ របាយកាណ៍មួយបានបង្ហាញថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងទទួលបានថ្លៃសេវាប្រមាណជា ១០ពាន់លានដុល្លារក្រុមពីវិនិយោគិន ដែលចុះកិច្ចព្រមព្រៀងគ្រប់គ្រងលើបណ្តាញសង្គម TikTok នៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៤ ខែមីនា។ របាយការណ៍ខាងលើនេះត្រូវបានចេញផ្សាយដោយការសែត Wall Street Journal ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។ សូមបញ្ជាក់ជូនថា បណ្តាញសង្គម TikTok គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋានៅក្នុងប្រទេសចិន។ យ៉ាងណាក្តី ក្រោយមានរឿងចម្រូងចម្រាសជាមួយរដ្ឋាភិបាលអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមក ក្រុមហ៊ុន ByteDance កាលពីពេលថ្មីៗនេះបានយល់ព្រមលក់សិទ្ធគ្រប់គ្រងអាជីវកម្មលើបណ្តាញសង្គម TikTok (សម្រាប់តែ

    March 14, 2026
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកសម្រេចលើកលែងឱ្យប្រទេសមួយចំនួនអាចទៅទិញប្រេងឆៅនិងប្រេងកាតពីប្រទេសរុស្ស៊ីបានក្នុងរយៈពេល ៣០ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៣ ខែមីនា។ គួរកត់សម្គាល់ថា រុស្ស៊ីគឺជាប្រទេសដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពិភពលោក ពោលគឺត្រូវហាមឃាត់ក្នុងការធ្វើសកម្មភាពអាជីវកម្មជាមួយប្រទេសជាច្រើននៅលើពិភពលោក។ យ៉ាងណាក្តី បើតាមលោក Scott Bessen រដ្ឋមន្ត្រីក្រសួង​រតនាគារជាតិអាមេរិកបានបញ្ជាក់ថា ដោយសារនៅពេលនេះពិភពលោកទាំងមូលកំពុងប្រឈមនឹងបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ ដូចនេះហើយទើបសហរដ្ឋអាមេរិកយល់ព្រមអនុញ្ញាតឱ្យប្រទេសមួយចំនួនទៅទិញប្រេងពីប្រទេសរុស្ស៊ីដែលកំពុងស្តុកនៅសមុទ្របាន ដើម្បីជួយធ្វើឱ្យ​ទីផ្សារ​ថាមពល​សកល​មាន​ស្ថិរភាព​ឡើងវិញ។ គួររម្លឹកជូនថា កាលពីថ្ងៃម្សិលមិញនេះក្រុមប្រទេសដែលជាសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ ដែលមានប្រទេសសរុបចំនួន ៣២ បានសន្យានឹងបញ្ចេញប្រេងបម្រុងទុកសរុបចំនួន ៤០០លានធុងបារ៉ែល ហើយនៅក្នុងនោះអាមេរិកបានសន្យានឹងបញ្ចេញប្រេងបម្រុងរបស់ខ្លួនចំនួន ១៧០លានធុងបារ៉ែលផងដែរ ដើម្បីជួយដោះស្រាយវិបត្តិខ្វះខាតប្រេងឥន្ទនៈនាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ឺរ៉ង់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    March 13, 2026
  • អន្តរជាតិ

    នូវែលសេឡង់៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិនូវែលសេឡង់ (Air New Zealand) សម្រេចលុបចោលជើងហោះហើរចំនួន ១,១០០ជើង ដោយសារបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១២ ខែមីនា។ តាមគម្រោងគឺជើងហោះហើរទាំងអស់នេះនឹងត្រូវធ្វើប្រតិបត្តិការណ៍ក្នុងរយៈពេលពេញ ២ខែ ដោយគិតចាប់ពីពេលជូនដំណឹងនេះ។ បើតាមលោក Nikhil Ravishankar នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បានបញ្ជាក់ថា ការលុបចោលជើងហើរខាងដ៏ច្រើននេះនឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកដំណើរប្រមាណជា ៤៤,០០០នាក់ ដែលគ្រោងធ្វើដំណើរទាំងក្នុងស្រុកនិងទៅក្រៅប្រទេសមួយចំនួនផងដែរ។ យ៉ាងណាក្តី នាយកប្រតិបត្តិរូបនេះបានបញ្ជាក់ថា ចំពោះជើងហោះហើរពីនូវែលសេឡង់ទៅកាន់សហរដ្ឋអាមេរិកនឹងមិនប៉ះពាល់នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖

    March 12, 2026
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយយាថា គិតត្រឹមពេលនេះអាមេរិកបានឈ្នះសង្គ្រាមលើអ៊ឺរ៉ង់ហើយ តែភារកិច្ចមួយចំនួននៅមិនទាន់បញ្ចប់នៅឡើយទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១២ ខែមីនា។ ភារកិច្ចដែលត្រូវធ្វើបន្តនោះ គឺប្រតិបត្តិការណ៍យោធាដែលនឹងត្រូវបន្តធ្វើរហូតដល់ “បេសកកម្មត្រូវបានសម្រេច”។ ថ្លែងនៅក្នុងពិធីជួបជុំមួយនៅទីក្រុង Hebron រដ្ឋ Kentucky លោក ដូណាល់ ត្រាំ បាននិយាយថា “សូមឱ្យខ្ញុំប្រាប់អ្នកថា យើងបានឈ្នះសង្គ្រាម បើទោះជាមនុស្សមួយចំនួនអាចនឹងមិនជឿ ដែលពួកយើងបានឈ្នះលឿនពេកទេ ប៉ុន្តែយើងពិតជាបានឈ្នះប្រាកដមែន។ យើងបានឈ្នះក្នុងរយៈពេលត្រឹមមួយម៉ោងដំបូងនៃសង្គ្រាម”។ លោកប្រធានាធិបតីអាមេរិករូបនេះបានមានប្រសាសន៍ថា “រឿងនេះគួរតែត្រូវបានធ្វើកាលពី ៤៧ ឆ្នាំមុន។ អ្នកដឹងទេ

    March 12, 2026
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឱ្យដឹងថា ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់ឥណ្ឌា Reliance Industries បានចុះកិច្ចព្រមព្រៀងបើករោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្តនៅលើទឹកដីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time​​ នៅក្នុងថ្ងៃទី១២ ខែមីនា។ កិច្ចព្រមព្រៀងនេះមានតម្លៃជាទឹកប្រាក់រហូតដល់ ៣០០ពាន់លានដុល្លារអាមេរិកឯណោះ។ នៅបណ្តាញសង្គម Truth Social លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា តាមរយៈគម្រោងវិនិយោគបង្កើតរោងចក្រចម្រាញ់ប្រេងដែលមានតម្លៃរហូតដល់ ៣០០ពាន់លានដុល្លារនេះ សហរដ្ឋអាមេរិកនឹងមានរោងចក្រចម្រាញ់ប្រេងថ្មីនិងធំជាងគេបង្អស់ ដែលមិនធ្លាប់មាននោះទេនៅក្នុងសហរដ្ឋអាមេរិកបើគិតក្នុងរយៈពេលកន្លះសតវត្សរ៍ (៥០ឆ្នាំ) ចុងក្រោយនេះ។ តាមគម្រោងគឺរោងចក្រចម្រាញ់ប្រេងខាងលើនេះនឹងត្រូវសាងសង់នៅក្បែរកំពង់ផែ Brownsville ក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក៕

    March 12, 2026
  • អន្តរជាតិ

    អាមេរិក៖ លោក Elon Musk បានក្លាយជាមនុស្សដំបូងគេដែលមានទ្រព្យសម្បត្តិច្រើនជាង ៨០០ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១​ ខែមីនា។ តាមការវាយតម្លៃរបស់ទស្សនាវត្តី Forbes គឺទ្រព្យសម្បត្តិសរុបរបស់លោក Elon Musk នៅពេលនេះអាចមានរហូតដល់ខ្ទង់ ៨៣៩ពាន់លានដុល្លារ។ ប្រភពខាងលើបានបន្តថា លោក Elon Musk ក៏កំពុងធ្វើដំណើរឆ្ពោះទៅកាន់ការក្លាយជាមហាសេដ្ឋីលុយទ្រីលានដុល្លារ (Trillionaire) ដំបូងគេផងដែរ។ សូមបញ្ជាក់ជូនថា លោក Elon Musk គឺជាម្ចាស់ក្រុមហ៊ុន Tesla, ក្រុមហ៊ុន SpaceX

    March 11, 2026
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុន Boeing បានចុះកិច្ចព្រមព្រៀងដែលតម្លៃរហូតដល់ ២៨៩លានដុល្លារក្នុងការផ្គត់ផ្គង់គ្រាប់បែកទៅឱ្យប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែមីនា។ គ្រាប់បែកដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងនេះគឺជាប្រភេទគ្រាប់បែកឆ្លាតវ័យ និងមានចំនួនសរុប ៥,០០០គ្រាប់។ ប្រភពខាងលើបានបន្តថា គ្រាប់បែកឆ្លាតវ័យនេះគឺជាប្រភេទគ្រាប់បែបខ្នាតតូច ដែលគេអាចបាញ់ចេញពីលើអាកាស និងអាចបាញ់ចំគោលដៅក្នុងរយៈចម្ងាយរហូតដល់ ៦៤គីឡូម៉ែត្រ។ សូមបញ្ជាក់ចូនថា កិច្ចព្រមព្រៀងទិញ-លក់គ្រាប់បែបរវាងរដ្ឋាភិបាលអ៊ីស្រាអែលជាមួយនឹងក្រុមហ៊ុនអាមេរិកខាងលើនេះមិនជាប់ពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការណ៍យោធារួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ក្នុងពេលបច្ចុប្បន្ននេះទេ​ ពោលវាគឺជាកិច្ចព្រមព្រៀងដាច់ដោយឡែកដែលមានរយៈពេលផ្គត់ផ្គង់រហូតដល់ ៣៦ខែ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 11, 2026
  • អន្តរជាតិ

    ស្វីស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះរថយន្តក្រុងមួយគ្រឿងនៅក្នុងប្រទេស្វីស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១១ ខែមីនា។ ​ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរស្វីសបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅម៉ោងប្រមាណជា ៦ និង ២៥នាទីល្ងាច និងបានកើតឡើងនៅលើដងផ្លូវដ៏មមាញឹកមួយកន្លែងទីក្រុង Kerzers។ បើតាមប៉ូលិសជំនាញបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះអាច​ជា​ឧប្បត្តិហេតុ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស និង​ជា​ទង្វើ​ដោយ​ចេតនា​ ហើយពេលនេះអាជ្ញាធរកំពុងបើកការស៊ើបអង្កេតដើម្បីស្វែងរកជនបង្ក និងហេតុផលនៅពីក្រោយហេតុការណ៍នេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    March 11, 2026
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតី ដូណាល់​ ត្រាំ បានអះអាងថា ប្រតិបត្តិការណ៍យោធារបស់អាមេរិកទៅលើប្រទេសអ៊ឺរ៉ង់នឹងត្រូវបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១០ ខែមីនា។​ ការអះអាងនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល ដែលលោក ដូណាល់ ត្រាំ បានអញ្ជើញទៅធ្វើសន្និសីទផ្លូវការមួយនៅក្នុងរដ្ឋ​ Florida។ នៅក្នុងសេចក្តីថ្លែងការ លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា ការបញ្ចប់សង្គ្រាមនៅអ៊ឺរ៉ង់នឹងធ្វើឱ្យទីផ្សារពិភពលោកអាចត្រលប់មករកភាពប្រក្រតីវិញបានយ៉ាងឆាប់រហ័សផងដែរ។ គួរបញ្ជាក់ជូនថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងឆៅសកលកើនឡើងយ៉ាងគំហុក ហើយបញ្ហានេះក៏បានរុញច្រានឱ្យសេវាដឹកជញ្ជូន និងទំនិញមួយចំនួនត្រូវឡើងថ្លៃផងដែរ។ យ៉ាងណាក្តី ក្រោយមានការអះអាងរបស់លោក លោក ដូណាល់ ត្រាំ ដូចខាងលើនេះ

    March 10, 2026
  • អន្តរជាតិ

    តម្លៃប្រេងឆៅនៅក្នុងទីផ្សារពិភពលោកបានធ្លាក់ចុះជាង ៦% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី ១០ ខែមីនា។ ការធ្លាក់ចុះនៃតម្លៃប្រេងបានកើតឡើងបន្ទាប់ពី ​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្យាករណ៍ថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ គិតត្រឹមពេលនេះប្រេងឆៅនៅលើទីផ្សារក្នុងពិភពលោកមានតម្លៃដូចខាងក្រោម៖ -ប្រេងឆៅប្រភេទ Brent មានតម្លៃ ៩២,៤៥ ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ៦,៥១ដុល្លារ ឬ ៦,៦%) -ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ៨៨,៦៥ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ៦,១២ដុល្លារ ឬ៦,៥%)៕

    March 10, 2026