ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តម្លៃរបស់ក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok កើនឡើងដល់ ៥៥០ពាន់លានដុល្លារ

    BY Pheakdey February 26, 2026
    តម្លៃរបស់ក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok កើនឡើងដល់ ៥៥០ពាន់លានដុល្លារ

    ចិន៖ តម្លៃរបស់ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok បានកើនឡើងរហូតដល់ ៥៥០ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី២៥ ខែកុម្ភៈ។ ការវាយតម្លៃអំពីតម្លៃរបស់ក្រុមហ៊ុន ByteDance ខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនទីផ្សារមូលធនដ៏ធំនៅសហរដ្ឋអាមេរិកគឺក្រុមហ៊ុន General Atlantic។

    សូមបញ្ជាក់ជូនថា ក្រុមហ៊ុន General Atlantic ក៏បានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ByteDance ផងដែរចាប់តាំងពីឆ្នាំ ២០១៧មក ដោយនៅពេលនោះតម្លៃរបស់ក្រុមហ៊ុន ByteDance នៅមានទំហំត្រឹម ២០ពាន់លានដុល្លារប៉ុណ្ណោះ។  យ៉ាងណាក្តី តម្លៃរបស់ក្រុមហ៊ុន ByteDance បានហក់ឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ តម្លៃរបស់ក្រុមហ៊ុន ByteDance បានកើនដល់ ៤៨០ពាន់លានដុល្លារ ​និងបន្តហក់ឡើងដល់ ៥៥០ពាន់លានដុល្លារដោយគិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៦៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

     

    Share This Post: