អន្តរជាតិ
អាមេរិកប្រកាសដាក់រដ្ឋចំនួន ៤ក្នុងគ្រាមានអាសន្ន ដោយសារឥទ្ធិពលព្យុះព្រឹលទឹកកក
BY Pheakdey
February 23, 2026
អាមេរិក៖ រដ្ឋចំនួន ៤នៅសហរដ្ឋអាមេរិកបានចេញបទបញ្ជាស្តីពីស្ថានភាពអាសន្នដោយសារតែឥទ្ធិពលរបស់ព្យុះព្រឹលទឹកកក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣ ខែកុម្ភៈ។ រដ្ឋទាំង ៤នោះរួមាន រដ្ឋ New York រដ្ឋ New Jersey រដ្ឋ Connecticut និងរដ្ឋ Massachusetts។

នៅចំពោះស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរអាមេរិកក៏បានសម្រេចផ្អាកជើងហោះហើរចំនួន ៣,៥០៩ជើង និងពន្យាពេលជើងហោះហើរចំនួន ១៥,២៤៧ជើងនៅក្នុងទាំង ៤ខាងលើនេះផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានលុបចោលនិងពន្យាពេលជើងហោះហើរអស់ជាច្រើនហើយ អាជ្ញាធរអាមេរិក៏បានសម្រេចបិទសាលារៀននិងផ្អាកដំណើរការផ្លូវមួយចំនួនជាបណ្តោះអាសន្នសិនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time