អន្តរជាតិ
ម៉ាឡេស៊ីរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ
BY Pheakdey
February 23, 2026
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៣ ខែកុម្ភៈ។ ទីតាំងដែលបានរងការវាយប្រហារដោយគ្រោះធម្មជាតិនេះគឺកោះ Borneo ដែលស្ថិតនៅក្នុងរដ្ឋ Sabah ភាគខាងជើង នៃប្រទេសម៉ាឡេស៊ី។

បើតាមអាជ្ញាធរម៉ាឡេស៊ីបានឱ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោងប្រមាណជា ១២ និង ៥៧ រំលងអាធ្រាត្រ និងបានបង្កើតឱ្យភាពរំញ័រនៅក្នុងផ្ទៃយ៉ាងជ្រៅផងដែរ។ យ៉ាងណាក្តី គ្រោះរញ្ជួយដីនេះមិនបានបណ្តាលឱ្យមានរលកយក្សស៊ូណាមិនោះទេ ហើយគិតត្រឹមពេលនេះក៏នៅមិនទាន់មានសេចក្តីរាយការណ៍ផ្លូវការបញ្ជាក់ថា មានជនរងគ្រោះ ឬមានអគារត្រូវដួលរលំដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia