អន្តរជាតិ
តម្លៃប្រេងឆៅសកលបន្តកើនឡើងជាង ២%
BY Pheakdey
March 5, 2026
សិង្ហបុរី៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបន្តកើនឡើងគួរឱ្យកត់សម្គាល់ ខណៈគេកំពុងព្រួយបារម្ភថា ចក្រសមុទ្រហ័រមូសនឹងបន្តបិទក្នុងរយៈពេលយូរជាងនេះបន្ថែមទៀត។ ក្នុងរកណីដែលផ្លូវសមុទ្រដ៏សំខាន់មួយនេះត្រូវបិទកាន់តែយូរ តម្លៃប្រេងក៏នឹងបន្តកើនឡើងកាន់តែខ្ពស់បន្ថែមទៀតផងដែរ។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ដោយគិតត្រឹមម៉ោង ៩ និង ៥៥ នាទីព្រឹក (ម៉ោងនៅសិង្ហបុរី) ថ្ងៃទី៥ ខែមីនា បានឱ្យដឹងថា តម្លៃប្រេងសកលបានកើតឡើងដូចខាងក្រោមនេះ៖
-ប្រេងឆៅប្រភេទ Brent មានតម្លៃ ៨៣,០៧ ដុល្លារក្នុងមួយធុងបារ៉ែល (កើនឡើង ១,៦៧ដុល្លារ ឬ ២,០៥%)
-ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ៧៦,៦០ដុល្លារក្នុងមួយធុងបារ៉ែល (កើនឡើង ១,៩៤ដុល្លារ ឬ២,៦០%)៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia