ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់​ ត្រាំ វាយតម្លៃសង្គ្រាមលើអ៊ឺរ៉ង់ថា “១៥/១០”

    BY Pheakdey March 5, 2026
    លោក ដូណាល់​ ត្រាំ វាយតម្លៃសង្គ្រាមលើអ៊ឺរ៉ង់ថា “១៥/១០”

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក​ ដូណាល់​ ត្រាំ បានវាយតម្លៃការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ថា ល្អលើសពីការរំពឹងទុក ពោលគឺស្ថិតនៅក្នុងកម្រិត ១៥/១០ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែមីនា។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងបន្ទាន់ពីមេដឹកនាំសំខាន់ៗរបស់សាធារណរដ្ឋអ៊ីស្លាមត្រូវបានសម្លាប់ជាបន្តបន្ទាប់។

    គួរកត់សម្គាល់ថា គិតត្រឹមពេលនេះសង្គ្រាមដែលផ្តើមឡើងពីសហរដ្ឋអាមេរិករួមគ្នាជាមួយអីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី៥ ហើយ ខណៈនាពេលកន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា សង្គ្រាមលើអ៊ឺរ៉ង់អាចត្រូវការពេលយ៉ាងយូរ ៤ សប្តាហ៍ប៉ុណ្ណោះ។ យ៉ាងណាក្តី ​រហូតមកទល់នឹងពេលនេះកងកម្លាំងអ៊ីរ៉ង់នៅមិនទាន់បង្ហាញពីការចុះខ្សោយកម្លាំងនៅឡើយទេ ហើយប្រការប្រយុទ្ធគ្នាកំពុងតែកើតឡើងយ៉ាងក្តៅគគុក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: