Pheakdey
  • អន្តរជាតិ

    ជប៉ុន៖ តម្លៃប្រេងនៅលើទីផ្សារពិភពលោកបានហក់ឡើង ៨%នៅក្នុងថ្ងៃចន្ទ ទី១៣ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តម្លៃប្រេងបានកើនឡើងយ៉ាងឆាប់រហ័ស ក្រោយកិច្ចចរចារសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ទទួលបរាជ័យ។ គិតត្រឹមពេលនេះ តម្លៃប្រេងឆៅទាំង ២ប្រភេទ នៅក្នុងទីផ្សារពិភពលោកមានដូចខាងក្រោម៖ -ប្រេងឆៅប្រភេទ Brent មានតម្លៃ  ១០២ដុល្លារក្នុងមួយធុងបារ៉ែល (កើនឡើង ៧%) -ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ១០៤,៥០ដុល្លារក្នុងមួយធុងបារ៉ែល (កើនឡើង ៨%)៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    April 13, 2026
  • អន្តរជាតិ

    អាមេរិក៖ យោធាអាមេរិកបាននិយាយថា នឹងបិទចរាចរណ៍ផ្លូវសមុទ្រសម្រាប់ចេញ-ចូលកំពង់ផែនៅក្នុងប្រទេសអ៊ីរ៉ង់ទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែមេសា។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចចរចារសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់កាលពីចុងសប្តាហ៍នេះគឺពុំមានផ្លែផ្កាអ្វីនោះទេ។ បន្ថែមពីវិធានការបិទផ្លូវសមុទ្ររបស់អ៊ីរ៉ង់ហើយ យោធាអាមេរិកក៏បានប្រកាសនឹងបំផ្លាញមីនដែលអ៊ីរ៉ង់បានទម្លាក់នៅក្នុងច្រកសមុទ្រ Hormuz L1N40Q0L0 ដែលជាចំណុចស្ទះសម្រាប់ការផ្គត់ផ្គង់ថាមពលសកលប្រហែល ២០%ផងដែរ។ គួរបញ្ជាក់ជូនថា កិច្ចចរចារសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ត្រូវបានរៀបចំឡើងនៅក្នុងថ្ងៃសៅរ៍ និងអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះ ​នៅក្នុងទីក្រុង Islamabad នៃប្រទេសប៉ាគីស្ថាន ស្របពេលដែលអាមេរិកនិងអ៊ីរ៉ង់បានយល់ព្រមអនុវត្តបទឈប់បាញ់ក្នុងរយៈពេល ២សប្តាហ៍៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    April 13, 2026
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់សមានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានទូកមួយគ្រឿងបានបើកទៅបុកស្ពានមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែមេសា បានបញ្ជាក់ថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅលើទន្លេ Yamuna ក្នុងក្រុង​ Mathura ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ប្រភពខាងបានបន្តថា ទូកដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាប្រភេទទូកដឹកអ្នកដំណើរ ដែលមានផ្ទុកមនុស្សសរុបចំនួន ២៧នាក់ ហើយស្ពានដែលទូកបានបើទៅបុកនោះគឺជាប្រភេទស្ពានបណ្តែតទឹក ដែលគេបង្កើតឡើងសម្រាប់ប្រើប្រាស់បណ្តោះអាសន្នតែប៉ុណ្នោះ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ក្រៅតែពីបានរកឃើញសាកសពមនុស្ស ១០នាក់ហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សជាច្រើនទៀតកំពុងតែបាត់ខ្លួនផងដែរ៕ អត្ថបទ៖​ ភក្តី ប្រភព៖ The Strait Time

    April 11, 2026
  • អន្តរជាតិ

    អេស្ប៉ាញ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងមួយគ្រឿងនៅក្នុងប្រទេសអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែមេសា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់ក៏បានបណ្តាលឱ្យមនុស្សចំនួន ២៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរអេស្ប៉ាញបានបញ្ជាក់ថា រថយន្តក្រុងមួយគ្រឿងនេះគឺជារថយន្តទេសចរណ៍ ដែលបានដឹកអ្នកដំណើរជនជាតិអង់គ្លេសសរុបចំនួន ២៧នាក់ទៅកម្សាន្តនៅលើកោះ La Gomera ដែលជាតំបន់រមណីយដ្ឋានដ៏ល្បីមួយនៅក្នុងប្រទេសអេស្ប៉ាញ។ ប្រភពខាងលើបានប​ន្តថា រថយន្តក្រុងបានក្រឡាប់ក្នុងអំឡុងពេលធ្វើដំណើរត្រលប់មកកោះវិញ ហើយជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាបុរសចំណាស់ម្នាក់ ដែលមានអាយុ ៧៧ឆ្នាំ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    April 11, 2026
  • អន្តរជាតិ

    វៀតណាម៖ ប្រទេសវៀតណាមបានចាប់ផ្តើមអនុវត្តច្បាប់យ៉ាងតឹងរឹងមួយលើការជក់បារីអេឡិចត្រូនិច (e-cigarettes) ក្នុងបរិបទដែលផលិតផលប្រភេទនេះកាន់តែមានប្រជាប្រិយភាពខ្លាំង ជាពិសេសក្នុងចំណោមយុវវ័យ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១០ ខែមេសា បានឱ្យដឹងថា ច្បាប់ថ្មីនេះមានទាំងការផាកពិន័យជាប្រាក់ និងផ្តន្ទាទោសជាច្រើនចំណុច ដូចខាងក្រោមនេះ៖ -អ្នកប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទ ត្រូវពិន័យជាប្រាក់ពី ៣លាន-៥លានដុង ( ១១៤ដុល្លារ-១៩០ដុល្លារ) -បុគ្គល ឬស្ថាប័នណាមួយ ដែលលាក់បាំង ឬផ្តល់ទីតាំងឱ្យ​មានសកម្មភាពជក់បារីអេឡិចត្រូនិច ត្រូវពិន័យជាប្រាក់ពី ៥លាន-១០លានដុង (១៩០ដុល្លារ-៣៨០ដុល្លារ) -ហាងឬកន្លែងលក់បារី ដែលមិនមានដាក់ស្លាកសរសេរថា “មិនលក់ជូនអតិថិជនមានអាយុក្រោម​ ១៨ឆ្នាំ” នឹងត្រូវពិន័យជាប្រាក់ ៣លានដុង (១១៤ដុល្លារ) -ហាងឬអ្នកលក់បារីឱ្យអតិថិជនមានអាយុក្រោម

    April 10, 2026
  • អន្តរជាតិ

    អាមេរិក៖​ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមឆ្លើយតបយ៉ាងខ្លាំងក្លាបំផុតទៅលើប្រទេសអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​បរាជ័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៩​ ខែមេសា។ ការគំរាមខាងលើនេះត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម Truth Social ផ្ទាល់ខ្លួនរបស់លោកនិងត្រូវបានធ្វើឡើងបន្ទាប់ពីអាមេរិកនិងអ៊ីរ៉ង់បានយល់ព្រមអនុវត្តបទឈប់បាញ់ជាមួយគ្នា។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា “នាវាចម្បាំង យន្តហោះ និងកងទ័ពទាំងអស់របស់អាមេរិក រួមជាមួយនឹងគ្រាប់រំសេវ អាវុធបន្ថែម និងអ្វីៗគ្រប់យ៉ាងដែលចាំបាច់ដើម្បីវាយប្រហារសត្រូវនឹងបន្តមានវត្តមាននៅជុំវិញអ៊ីរ៉ង់រហូតដល់កិច្ចព្រមព្រៀងត្រូវបានគោរពយ៉ាងពេញលេញ”។ ក្រោយការបង្ហោះសាររបស់លោក ដូណាល់ ត្រាំ ខាងលើនេះអាមេរិកក៏បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកប្រភេទ A-10 ចំនួន ១២គ្រឿងបន្ថែមទៀតទៅកាន់មូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងចក្រភពអង់គ្លេសផងដែរ ហើយយន្តហោះទម្លាក់គ្រាប់បែកទាំងនេះគឺសម្រាប់ទុកប្រើប្រាស់វាយប្រហារទៅលើអ៊ីរ៉ង់តែម្តងក្នុងករណីចាំបាច់៕ អត្ថបទ៖

    April 9, 2026
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សជាង ២០នាក់បានរងរបួសដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩ ខែមេសា។ ទីតាំងដែលបានរងការវាយប្រហារដោយគ្រោះធម្មជាតិនេះគឺ តំបន់ Maumere នៃខេត្ត East Nusa Tenggara ភាគខាងត្បូងឥណ្ឌូណេស៊ី។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិត ៤,៩រ៉ិចទ័រ បង្កឱ្យមានរំញ័រនៅក្នុងដីជម្រៅប្រមាណជា ១០,៤គីឡូម៉ែត្រ ហើយហេតុការណ៍នេះក៏បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង ១០០ខ្នងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួររម្លឹកជូនថា កាលពីឆ្នាំ២០០៤ កន្លងទៅ តំបន់កើតហេតុខាងលើធ្លាប់រងការប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរម្តង ដោយពេលនោះគ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិតរហូតដល់ ៩,១រ៉ិចទ័រ និងបានបណ្តាលឱ្យមានមនុស្សជាង ១៧០,០០០នាក់ត្រូវស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី

    April 9, 2026
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបានជូនដំណឹងបន្ទាន់មួយឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្រោយមានសត្វចចកមួយក្បាលបានរួចពីសួនសត្វ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩ ខែមេសា។ ចចកមួយក្បាលនោះមានទម្ងន់ ៣០គីឡូក្រាម កើតនៅក្នុងឆ្នាំ ២០២៤ និងបានរត់ចេញពីឧទ្យាន Daejeon ដែលមានចម្ងាយប្រមាជា ១៥០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរកូរ៉េខាងត្បូងសម្រេចបិទសាលារៀនមួយកន្លែង ដែលមានទីតាំងនៅជិតឧទ្យាន Daejeon ដើម្បីការពារសុវត្ថិភាពក្រុមកូនសិស្សពីការយាយីណាមួយដោយចៃដន្យពីសំណាក់សត្វចចកមួយក្បាលនោះ។ ទន្ទឹមគ្នានេះ អាជ្ញាធរកូរ៉េខាងត្បូង​ក៏បានដាក់ពង្រាយកងកម្លាំងជាង ៣០០នាក់​ ដើម្បីតាមចាប់សត្វចចកនោះមកវិញផងដែរ ដោយនៅក្នុងចំណោមកងកម្លាំងទាំងអស់នោះ មានទាំងក្រុមអ្នកពន្លត់អគ្គិភ័យ មន្ត្រីប៉ូលិស និងទាហានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖  Channel News

    April 9, 2026
  • អន្តរជាតិ

    តម្លៃប្រេងឥន្ទនៈនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះបន្តិចនៅក្នុងថ្ងៃពុធ ទី៨ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការធ្លាក់ចុះនៃតម្លៃប្រេងឥន្ទនៈនៅពេលនេះបានកើតឡើងក្រោយពេលអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រមូសរយៈពេល ២សប្តាហ៍ និងយល់ព្រមចរចារជាមួយអាមេរិកដើម្បីបញ្ចប់សង្គ្រាមផងដែរ។ គិតត្រឹមពេលនេះ តម្លៃប្រេងឆៅនៅក្នុងទីផ្សារពិភពលោកមានដូចខាងក្រោម៖ -ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ១០៨,៥០ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ៤,៤៥ដុល្លារ ឬ ៣,៩៤%)៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia    

    April 8, 2026
  • អន្តរជាតិ

    អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងធានាសុវត្ថិភាពសម្រាប់ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូសរយៈពេល ២សប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៨ ខែមេសា។ ក្នុងរយៈពេល ២សប្តាហ៍ដ៏សំខាន់នេះ អ៊ីរ៉ង់នឹងបើកកិច្ចចរចារជាមួយសហរដ្ឋអាមេរិកដើម្បីស្វែងដំណោះស្រាយក្នុងការបិទបញ្ចប់សង្គ្រាមទាំងស្រុងផងដែរ។ ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលទេគឺកិច្ចចរចារស្តីការបិទបញ្ចប់សង្គ្រាមរវាងអ៊ីរ៉ង់និងសហរ​ដ្ឋអាមេរិកនឹងត្រូវចាប់ផ្តើមនៅក្នុងថ្ងៃសុក្រខាងមុខនេះហើយ នៅឯទីក្រុងអ៊ីស្លាម៉ាបាដ ដែលជារដ្ឋធានីរបស់ប្រទេសប៉ាគីស្ថាន។ សូមបញ្ជាក់ជូនថា ការប្រកាសរបស់ប្រទេសអ៊ីរ៉ង់ខាងលើនេះគឺជាឆ្លើយតបទៅនឹងលោក ដូណាល់ ត្រាំ ដែលកាលពីព្រឹកមិញនេះបានប្រកាសថា អាមេរិកនឹងផ្អាកទម្លាក់គ្រាប់បែកទៅលើអ៊ីរ៉ង់រយៈពេល ២សប្តាហ៍ ប្រសិនបើអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    April 8, 2026