ជំងឺរលាកស្រោមខួរក្បាលប្រភេទកម្រមួយកំពុងផ្ទុះឡើងនៅអង់គ្លេស ហើយបានបណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត និង ១១នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់
អង់គ្លេស៖ ជំងឺរលាកស្រោមខួរក្បាលប្រភេទកម្រមួយ (Meningitis) កំពុងផ្ទុះឡើងនៅក្នុងប្រទេសអង់គ្លេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែមីនា។ ជំងឺរលាកស្រោមខួរក្បាលថ្មីនេះ គឺជាការរួមបញ្ចូលគ្នារវាងជំងឺរលាកស្រោមខួរក្បាលធម្មតាជាមួយនឹងការឆ្លងមេរោគក្នុងឈាម។

បើតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់ថា ជំងឺរលាកស្រោមខួរក្បាលខាងលើនេះកំពុងឡើងនៅក្នុងចំណោមពលរដ្ឋវ័យក្មេង ពោលគឺបានកើតឡើងនៅក្នុងសាកលវិទ្យាល័យមួយកន្លែង និងនៅក្នុងសាលារៀនចំនួន ៣កន្លែង។ គិតត្រឹពេលនេះជំងឺរលាកស្រោមខួរក្បាលដ៏កាចសាហាវនេះបានបណ្តាលឱ្យមានមនុស្សចំនួន ២នាក់ត្រូវស្លាប់បាត់បង់ជីវិត និង ១១នាក់ត្រូវបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។ ប្រភពខាងលើបានបន្តថា ក្រុមអ្នកជំងឺទាំងបានស្លាប់និងកំពុងព្យបាលទាំង ១៣នាក់ខាងលើនេះ បានកើតមានជំងឺបន្ទាប់ពីពួកគេបានទៅកំសាន្តនៅក្នុងក្លឹបរាត្រីមួយកន្លែងរួមគ្នានៅក្នុងក្រុង Canterbury នៃប្រទេសអង់គ្លេស៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time