ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាវាដឹកប្រេងរបស់ជប៉ុនមួយគ្រឿងទៀត បានបើកឆ្លងកាត់ច្រកសមុទ្រហ័រដោយសុវត្ថិភាព

    BY Pheakdey April 6, 2026
    នាវាដឹកប្រេងរបស់ជប៉ុនមួយគ្រឿងទៀត បានបើកឆ្លងកាត់ច្រកសមុទ្រហ័រដោយសុវត្ថិភាព

    ជប៉ុន៖ នាវាដឹកប្រេងរបស់ជប៉ុបមួយគ្រឿងទៀតបានបើកឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៦ ខែមេសា។ នាវាដឹកប្រេងមួយគ្រឿងនេះគឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនដឹកជញ្ជូន Mitsui OSK Lines ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន។

    បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Mitsui OSK Lines បានបញ្ជាក់ថា ក្នុងពេលបើកឆ្លងកាត់ច្រកសមុទ្រហ័រមូស នៅលើនាវាដឹកប្រេងខាងលើនេះក៏មានដាក់បង្ហាញទង់ជាតិនៃប្រទេសឥណ្ឌាផងដែរ ខណៈនាវានេះគឺជានាវាសម្រាប់ដឹកជញ្ជូនប្រេងយកទៅចែកចាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺមាននាវាដឹកទំនិញចំនួន ៣គ្រឿងហើយ​ ដែលបានបើកឆ្លងកាត់ច្រកសមុទ្រហ័រមូស​ដោយសុវត្ថិភាព៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: