ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សចំនួន ៨នាក់បានបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រនៅអាហ្វហ្គានីស្ថាន

    BY Pheakdey April 4, 2026
    មនុស្សចំនួន ៨នាក់បានបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រនៅអាហ្វហ្គានីស្ថាន

    អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែមេសា។ ក្រៅតែពីមានអ្នកស្លាប់ក៏មានកុមារម្នាក់ត្រូវបានរងរបួសធ្ងន់ធ្ងរ ខណៈផ្ទះចំនួន ៣ខ្នងត្រូវបានបំផ្លាញទាំងស្រុង។

    បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថានបានបញ្ជាក់ថា គ្រោះរញ្ជួដីបានកើតឡើងនៅក្នុងកម្រិត ៥,៩រ៉ិចទ័រ និងបានវាយប្រហារលើតំបន់ Hindu Kush នៃទីក្រុង kabul ដែលជារដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថាន។ មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បានបញ្ជាក់បន្ថែមថា បាតុភូតរញ្ជួយដីខាងលើនេះបានកើតមាននៅក្នុងជម្រៅដីរហូតដល់ ១៧៧គីឡូម៉ែត្រឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: