ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តម្លៃប្រេងឥន្ទនៈធ្លាក់ចុះបន្តិច ដោយសារក្តីសង្ឃឹមថា អាមេរិកអាចនឹងដកទ័ពពីសង្គ្រាមអ៊ីរ៉ង់

    BY Pheakdey April 2, 2026
    តម្លៃប្រេងឥន្ទនៈធ្លាក់ចុះបន្តិច ដោយសារក្តីសង្ឃឹមថា អាមេរិកអាចនឹងដកទ័ពពីសង្គ្រាមអ៊ីរ៉ង់

    តម្លៃប្រេងឥន្ទនៈនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះបន្តិចនៅក្នុងថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការធ្លាក់ចុះនៃតម្លៃប្រេងឥន្ទនៈនៅពេលនេះបានកើតឡើងក្រោយ សហគមន៍អ្នកវិនិយោគ និងទីផ្សារហិរញ្ញវត្ថុប្រេងឥន្ទនៈជាច្រើនគ្រោងនឹងធ្វើសុន្ទរកថាផ្លូវការមួយទៅកាន់លោក ដូណាល់ ត្រាំ ហើយតាមរយៈសកម្មភាពនេះគេក៏សង្ឃឹមថា ប្រធានាធិបតីអាមេរិកអាចនឹងពិចារណាដកទ័ពចេញពីប្រទេសអ៊ីរ៉ងដើម្បីបញ្ចប់សង្គ្រាមផងដែរ។

    គិតត្រឹមពេលនេះ តម្លៃប្រេងឆៅនៅក្នុងទីផ្សារពិភពលោកមានដូចខាងក្រោម៖

    -ប្រេងឆៅប្រភេទ Brent មានតម្លៃ  ១០០ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ​ ១,១៦ដុល្លារ ឬ១,១៥%)

    -ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ៩៨,៧១ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ១,៤១ដុល្លារ ឬ ១,៤១%)៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: