ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់សម្រេចដំឡើងថ្លៃសំបុត្រយន្តហោះរហូតដល់ ១៥៧% ដោយសារវិបត្តិប្រេងឥន្ធនៈសកល

    BY Pheakdey April 3, 2026
    ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់សម្រេចដំឡើងថ្លៃសំបុត្រយន្តហោះរហូតដល់ ១៥៧% ដោយសារវិបត្តិប្រេងឥន្ធនៈសកល

    តៃវ៉ាន់៖ ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ជាច្រើនសម្រេចដំឡើងថ្លៃលើសំបុត្រហោះហើរអន្តរជាតិរហូតដល់ ១៥៧% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែមេសា។ ការដំឡើងតម្លៃសំបុត្រយន្តហោះយ៉ាងខ្ពស់នេះគឺត្រូវបានធ្វើឡើងដោយសារតែវិបត្តិប្រេងឥន្ធនៈសកល ដែលបង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

    បើតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិល (CAA) និងក្រសួងដឹកជញ្ជូនតៃវ៉ាន់បានបញ្ជាក់ថា តម្លៃសំបុត្រយន្តហោះរថ្មីនេះនឹងត្រូវផ្តើមអនុវត្តនៅក្នុងថ្ងៃទី ៧​ ខែមេសា  ហើយជើងហោះហើរដែលត្រូវរងផលប៉ះពាល់នោះគឺមានចំនួន ២ប្រភេទ ដូចខាងក្រោមនេះ៖

    -សំបុត្រសម្រាប់ជើងហោះហើរអន្តរជាតិចម្ងាយខ្លី ត្រូវដំឡើងពី ២៧,៥ ដុល្លារ ទៅ ៤៥ដុល្លារ

    -សំបុត្រជើងហោះហើរអន្តរជាតិចម្ងាយវែង ត្រូវដំឡើងពី ៧១,៥ ដុល្លារ ទៅ ១១៧ដុល្លារ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: