ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ស្នើសុំថវិកាការពារជាតិ​ ជិត ១,៥ ទ្រីលានដុល្លារពីសភាអាមេរិក

    BY Pheakdey April 4, 2026
    លោក ដូណាល់ ត្រាំ ស្នើសុំថវិកាការពារជាតិ​ ជិត ១,៥ ទ្រីលានដុល្លារពីសភាអាមេរិក

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក​ ដូណាល់​ ត្រាំ បានស្នើសុំថវិការការពារជាតិសម្រាប់ឆ្នាំ២០២៧ ជិត ១,៥ ទ្រីលានដុល្លារពីសភា Congress នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ VN Express នៅក្នុងថ្ងៃទី៤ ខែមេសា។ សំណើថវិកានេះមានចំនួន ៩២ទំព័រ និងត្រូវបានដាក់ជូនរដ្ឋសភាអាមេរិកជាផ្លូវការ តាមរយៈសេតវិមានកាលពីថ្ងៃទី ៣ ខែមេសា ម្សិលមិញនេះ។

    នៅក្នុងសំណើសុំថវិការការពារជាតិខាងលើនេះក៏មានការបញ្ជាក់អំពី ការស្នើសុំការអនុម័តកញ្ចប់ថវិកាចំនួន ២ដាច់ដោយឡែកពីគ្នាផងដែរ ដោយកញ្ចប់ថវិកាទី ១ គឺសេតវិមានបានស្នើសុំការអនុម័តក្នុងចំនួន ១,១ ទី្រលានដុល្លារ និងស្នើសុំការអនុម័តឱ្យបានឆាប់រហ័សបំផុតតាមរយៈដំណើរការនៃបែងចែកតាមស្តង់ដារមួយ។ ដោយឡែកកញ្ចប់ថវិកាទី ២ វិញ គឺមានចំនួន ៣៥០ពាន់លានដុល្លារ ដែលសេតវិមានបានស្នើសុំឱ្យសភាអនុម័តតាមរយៈការបោះឆ្នោតពិសេសមួយ ដើម្បីជៀសវាងការទាមទារការគាំទ្រពីសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

    Share This Post: