PR

ខ្មែរ ប៊ែវើរីជីស បន្តដើរតួនាទីជាអ្នកគាំទ្រវិស័យកីឡា ឧបត្ថម្ភផ្តាច់មុខលើកម្មវិធីប្រដាល់គុនខ្មែរថ្មីរបស់ទូរទស្សន៍ហង្សមាស

BY
Naren
June 28, 2024

(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើរតួនាទីជាអ្នកគាំទ្រវិស័យកីឡាធំជាងគេនៅកម្ពុជា ជាពិសេសកីឡាគុនខ្មែរនេះតែម្ដង កាន់តែពិសេសទៀតនោះ ខ្មែរ ប៊ែវើរីជីស មិនមែនឧបត្ថម្ភតែគុនខ្មែរនោះទេ ក្រុមហ៊ុនក៏បានគិតគូដល់អ្នកស្រលាញ់គាំទ្រគុនខ្មែរ ដោយអនុញ្ញាតឱ្យបងប្អូនចូលរួមទស្សនាដោយសេរីថេមទៀតផង ដែលនេះបង្ហាញពីស្មារតី «ខ្មែរ ស្រលាញ់ ខ្មែរ» យ៉ាងពិតប្រាកដបំផុត។

ដូចឥឡូវនេះ ក្រុមហ៊ុន ហង្សមាស បានបង្កើតនូវកម្មវិធីប្រដាល់គុនខ្មែរ XTREME CAMBODIA KUN KHMER ថ្មីដំបូងគេបំផុតក្នុងប្រវត្តិសាស្រ្តទូរទស្សន៍ ហង្សមាស ហើយក៏មានការឧបត្ថម្ភផ្តាច់មុខតែមួយគត់ និងមុនគេបំផុតពី CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធី​ប្រកាស​បើក​ជា​ផ្លូវការ កម្មវិធី​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ XTREME CAMBODIA KUN KHMER នៅ​ផ្សារ​ទំនើប ជីប​ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ដែល​មិន​ត្រឹមតែ​បង្ហាញខ្លួន​កីឡាករ​កំពូល​ៗ​ដែល​នឹង​ត្រូវ​ឡើង​ប្រកួត​នោះ​ទេ មានវត្តមានថ្នាក់ដឹកនាំ អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងលោកជំទាវ, លោកឧកញ៉ា អ៉ឹង ឆៃងួន អគ្គនាយកវិទ្យុ-ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស, ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងផ្នែកពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មានជាច្រើននាក់បានចូលរួមយ៉ាងច្រើនកុះករ។

ការប្រកួតសប្ដាហ៍ដំបូងបំផុតរបស់ XTREME CAMBODIA KUN KHMER នេះគឺមានការប្រកួតដ៏មហាពិសេសពីកំពូលអធិរាជគុនខ្មែរ និងអធិរាជគុនចម្រុះទាំង៦ជាតិសាសន៍ មកប្រកួតដណ្ដើមខ្សែក្រវាត់មាសចំនួន៤ នៅលើសង្វៀនតែមួយ។

កំពូលអធិរាជអ្នកប្រយុទ្ធគុនខ្មែរ ទាំង៧ នឹងត្រូវតតាំងប្រយុទ្ធជាមួយកំពូលអធិរាជគុនចម្រុះទាំង៦ជាតិសាសន៍មកពីជុំវិញពិភពលោក មានដូចជា គូដណ្តើមខ្សែក្រវាត់មាសទាំង៤ មាន រឿង សោភ័ណ្ឌ VS ហ័ង យន័ចឺ (ចិន), ឡៅ ចន្ទ្រា VS ម៉ូតាសា សីហ្វីហ្វាដ (អ៊ីរ៉ង់), ឃឹម បូរ៉ា VS អាគីហ្វ ហ្គូលូហ្សាដា(អាស៊ែប៉ៃហ្សង់), ប៊ឺត សង្ឃឹម VS ហ៊ីឆាំ ប៊ូឡារី(ម៉ារុក)។ ចំណែក គូមិត្តភាពអន្តរជាតិ ធុន ផានិត VS ធៀន លីមីន(នាគសរពិឃាដ) (ចិន), ឡោ សំណាង VS ភេត ភិតសានូលុក(ថៃ) និង​រិន ដេវីត VS ហ្រ្វេ កាស្រ្តូ ហ្គង់ហ្សាឡេស(ស៊ុយអែត)។

កុំភ្លេចទៅចូលទស្សនាឱ្យបានច្រើនកុះករ នៅសង្វៀន VIP ម៉ាស៊ីនត្រជាក់ស្ថានីយទូរទស្សន៍ហង្សមាស HDTV ( ព្រែកឯង) នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង៣រសៀលតទៅ! កម្មវិធីនេះ អាចនិយាយបានជាសមទ្ធិផលថ្មីរបស់គុនខ្មែរ ដែលមានការងារធ្វើមួយកន្លែងទៀតហើយ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកគាំទ្រវិស័យកីឡាធំជាងគេនៅកម្ពុជា! CAMBODIA BEER រួមគ្នាដឹកដៃគុនខ្មែរទៅកាន់ពិភពលោក! CAMBODIA BEER បង្កើនភាពស្និទ្ធស្នាលគ្រប់ការប្រកួត៕

Share This Post: