អន្តរជាតិ

ពលរដ្ឋជប៉ុន ៨០នាក់បានបាត់បង់ជីវិតដោយសារការប្រើប្រាស់អាហារបំប៉នសុខភាពប្រភេទនេះ

BY
Pheakdey
June 29, 2024

ជប៉ុន៖ ករណីមានអ្នកស្លាប់បាត់បង់ជីវិតដោយសារការប្រើប្រាស់ផលិតផលអាហារបំប៉នសុខភាពនៅក្នុងប្រទេសជប៉ុនកំពុងតែក្លាយជារឿងរ៉ាវដ៏គួរឱ្យបារម្ភបំផុតមួយ ដ្បិតចំនួនអ្នកស្លាប់បានបន្តកើនឡើងជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៩ ខែមិថុនានេះបានបញ្ជាក់ថា គិតត្រឹមពេលនេះចំនួនអ្នកស្លាប់ក្នុងករណីខាងលើបានបន្តកើនឡើងរហូតដល់ ៨០នាក់ហើយ និងជាច្រើននាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

សូមបញ្ជាក់ជូនថា ករណីមានជនរងគ្រោះដោយការប្រើប្រាស់អាហារបំប៉ននេះបានផ្តើមកើតឡើងតាំងតែពីអំឡុងខែមីនាម្លេះ ដោយនៅពេលនោះមានជនរងគ្រោះសរុបចំនួន ១៥៧នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលបានសេវាសង្គ្រោះបន្ទាន់។ ក្រោយមកជនរងគ្រោះក៏បានស្លាប់ជាបន្តបន្ទាប់ហើយធ្វើឱ្យតួលេខអ្នកស្លាប់បានកើនឡើងរហូតដល់ ៨០នាក់ ខណៈមួយចំនួនក៏បានជះសះស្បើយនឹងបានត្រលប់ទៅផ្ទះវិញជាធម្មតាផងដែរ។ សូមបញ្ជាក់ថា អាហារបំប៉នសុខភាពដែលជាដើមហេតុបង្កឱ្យមានករណីគ្រោះថ្នាក់នេះគឺជាអាហារបំប៉ន Choleste Help Rice និង Red-yeast pills ដែលជាផលិតផលរបស់ក្រុមហ៊ុនផលិត​​ឱសថ Kobayashi Pharmaceutical មានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: