អន្តរជាតិ

មនុស្សម្នាក់បានបាត់បង់ជីវិងនិង១៨នាក់បានរងរបួសក្នុងហេតុការណ៍ផ្ទុះរថយន្តមួយគ្រឿងនៅប្រទេសថៃ

BY
Pheakdey
July 1, 2024

ថៃ៖ យ៉ាងហោចណាស់មានពលរដ្ឋថៃម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះរថយន្តមួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែកក្កដា។ ហេតុការណ៍អកុសនេះបានកើតឡើងនៅក្នុងក្រុង Bannang Sata នៃខេត្ត Yala ភាគខាងត្បូងប្រទេសថៃ ពោលគឺនៅតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសមីយ៉ាន់ម៉ា។

បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ការផ្ទុះរថយន្តនេះមិនមែនជារឿងចៃដន្យឡើយ តែវាគឺជាការរៀបចំដាក់គ្រាប់បែកឱ្យផ្ទុះ ឬអាចនិយាយបានថាជាការបំផ្ទុះគ្រាប់បែបអត្តឃាតនៅក្នុងរថយន្ត។ ប្រភពខាងលើបានបន្តថា ក្រៅតែបានផ្តាច់យកជីវិតមនុស្សម្នាក់ហើយ ហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១៨នាក់ផ្សេងទៀតបានរងរបួសផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: