អន្តរជាតិ

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Air Europa ត្រូវចុះចតជាបន្ទាន់ក្រោយជួបបញ្ហារលាក់យ៉ាងខ្លាំង ខណៈអ្នកដំណើរ ៤០នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

BY
Pheakdey
July 2, 2024

ប្រេស៊ីល៖ អ្នកដំណើរចំនួន ៤០នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យជាបន្ទាន់ ក្រោយយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានជួបបញ្ហារលាក់យ៉ាងខ្លាំងក្នុងអំឡុងពេលកំពុងហោះហើរនៅលើអាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ​ ទី២ ខែកក្កដា។ យន្តហោះដឹកអ្នកមួយគ្រឿងនេះគឺជាយន្តហោះម៉ាក Boeing 787-9 Dreamliner ដែលស្ថិតនៅក្រោមប្រតិ​បត្តិការណ៍ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Europa។

ប្រភពខាងលើបានបន្តថា នៅក្នុងពេលកើតហេតុយន្តហោះមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ៣២៥នាក់ និងមានទិសដៅហោះចេញពីទីក្រុង Madrid នៃប្រទេសអេស្ប៉ាញឆ្ពោះទៅកាន់ទីក្រុង Montevideo នៃប្រទេសអ៊ុយរូហ្គាយ។ យ៉ាងណាក្តី ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ខាងលើយន្តហោះក៏បានសុំធ្វើការចុះចតជាបន្ទាន់នៅក្នុងព្រលានយន្តហោះ Natal ដែលជាស្ថិតនៅភាគខាងកើតនៃប្រទេសប្រស៊ីល។ បើតាមអាជ្ញាធរប្រេស៊ីលបានបញ្ជាក់ថា ជនរងគ្រោះទាំង ៤០នាក់នោះគឺជាពលរដ្ឋមកពីបណ្តាលប្រទេសផ្សេងៗគ្នាដូចជា អេស្ប៉ាញ អាហ្សង់ទីន អ៊ុយរូហ្គាយ អ៊ីស្រាអែល បូលីវី និងអាឡឺម៉ង់៕

អត្ថបទ៖ ភក្តី

ប្រភព៖The Strait Time

Share This Post: