អន្តរជាតិ

មីយ៉ាន់ម៉ាទាញសញ្ញាគ្រោះថ្នាក់ពីទឹកជំនន់ ខណៈពលរដ្ឋរាប់ពាន់នាក់នៅតំបន់ភាគខាងត្បូងប្រទេសត្រូវជាប់គាំងមិនអាចចេញទៅណារួច

BY
Pheakdey
July 2, 2024

មីយ៉ាន់ម៉ា៖ បញ្ហាប្រែប្រួលអាកាសធាតុបានកំពុងតែបង្កឱ្យប្រទេសមួយចំនួនត្រូវជួបប្រទះនូវគ្រោះធម្មជាតិយ៉ាងឆាប់រហ័ស ពោលគឺលឿនលើសពីការរំពឹងទុក។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃអង្គារ ទី២ ខែកក្កដានេះបានឱ្យដឹងថា តំបន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដ៏ឆាប់រហ័សមួយ ដែលឱ្យពលរដ្ឋជាច្រើនពាន់នាក់នៅ Myitkyina នៃរដ្ឋ Kachin ត្រូវជាប់គាំងមិនចេញទៅណាបាន។

ប្រភពខាងលើបានបន្តថា ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងដល់ពលរដ្ឋមីយ៉ាន់ម៉ានៅពេលនេះគឺបានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងជោគជាំជាច្រើនថ្ងៃជាប់គ្នា ហើយការធ្លាក់ភ្លៀងក្នុងបរិមាណដ៏ច្រើននេះទៀតសោធគឺបានកើតឡើងក្នុងរយៈមួយសប្តាហ៍ប៉ុណ្ណោះក្រោយសីតុណ្ហភាពនៅតាមតំបន់មួយចំនួននៅមីយ៉ាន់ម៉ាបានកើនឡើងរហូតដល់ ៤៨អង្សាសេ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានពលរដ្ឋមីយ៉ាន់ម៉ាណាម្នាក់បានស្លាប់បាត់បង់ជីវិតនៅឡើយទេ ខណៈអាជ្ញាធរមីយ៉ាន់ម៉ាបានសម្រេចទាញសញ្ញាគ្រោះថ្នាក់រួចហើយអំពីបញ្ហាទឹកជំនន់នេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: