Ford Explorer PHEV កូនកាត់ ស៊េរី 2020 កម្លាំង 450សេះ នឹងបង្ហាញមុខជាលើកដំបូងនៅអឺរ៉ុប
- BY
- autoadmin
- April 3, 2019
នេះជាលើកទីមួយដែលម៉ូដែល Explorer របស់ Ford បានឈានជើងដល់អឺរ៉ុប។ រថយន្តប្រភេទ SUV ធំបំផុតរបស់អាមេរិកដែលទទួលបានជោគជ័យបំផុតមួយនេះ នឹងមានមុខនៅលើទ្វីបអឺរ៉ុបជាមួយនឹង PHEV powertrain ដែលមានទាំងម៉ាស៊ីនហ្គាស EcoBoost V6 ទំហំ 3.0លីត្រ បង្កើតបានកម្លាំង 350សេះ (261 គីឡូវ៉ាត់) និងម៉ូទ័រអេឡិចត្រិច ដែលល្អសម្រាប់កម្លាំង 100សេះ (75 គីឡូវ៉ាត់រ) បន្ថែមទៀត។ ទាំង 2 រួមបញ្ចូលគ្នានឹងធ្វើឱ្យរថយន្តមានកម្លាំងរហូតដល់ 450សេះ (335 គីឡូវ៉ាត់) និង 620 ផោន-ហ្វីត (840 Nm)។

ទាំងនេះក៏ត្រូវអរគុណដល់ ថ្មលីចូម-អ៊ីយ៉ុង ទំហំ 13.1 kWh ដែលអាចឱ្យរថយន្ត SUV 7កៅអី មួយនេះធ្វើដំណើរបានចម្ងាយ ៤០គីឡូម៉ែត្រ ជាមួយនឹងថាមពលអគ្គិសនីរបស់វាតែមួយមុខ។ ម៉ូដែល Explorer PHEV ក៏ជាប្រភេទ Hybrid ដែលមានការប្រើប្រាស់ប្រេងរួមគ្នា (3.4លីត្រ/100គីឡូម៉ែត្រ) និងការបញ្ចេញកាបូនឌីអុកស៊ីត 78ក្រាម/គីឡូម៉ែត្រ ផងដែរ។ ចំណែក Powertrain របស់វាមានអនុភាពធានាថា ម៉ូដែល Explorer PHEV នឹងមានសមត្ថភាពអូសទម្ងន់របស់រថយន្ដបានរហូតដល់ 5,511ផោន (2,500 គីឡូក្រាម)។ ហើយបើយោងតាមក្រុមហ៊ុន Ford បានឱ្យដឹងថា ប្រព័ន្ធបើកបរកូនកាត់ (Hybrid) របស់វា គឺមាន ៧ជម្រើស ឱ្យជ្រើសរើសរួមមាន៖ ធម្មតា (Normal) ស្ព័រ (Sport) សណ្ដោង (Towing) … និងច្រើនទៀត ដែលអាចដោះស្រាយគ្រប់ស្ថានភាពផ្លូវ និងអាកាសធាតុបានយ៉ាងល្អឥតខ្ចោះ៕








អត្ថបទ៖ លីដា
ប្រភព៖ motor1
- Share This Post:






