ព័ត៌មានជាតិ

ពូកែណាស់! ក្រុមកុមារី៥នាក់មានវ័យត្រឹមតែ១២ឆ្នាំ មកពីខេត្តសៀមរាបបានបង្កើតកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តរបស់ពួកគេ

BY
Naren
July 5, 2024

(សៀមរាប)៖ ក្រុមកុមារីតិចណូវេសិន (Technovation) ៥នាក់ មកពីអនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្តសៀមរាប ដែលមានឈ្មោះថា Fantastic 5 បានបង្កើតកម្មវិធីទូរស័ព្ទ (Guidestar) ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តរបស់ពួកគេ ខណៈពេលដែលមានការអប់រំអ្នកប្រើប្រាស់អំពីការប្រែប្រួលអាកាសធាតុ។

បើយោងតាមវីដេអូសម្ភាសន៍ខ្លីរបស់ UNICEF Cambodia – ដើម្បីកុមារគ្រប់រូប បានឱ្យដឹងថា «សិស្សស្រីចំនួន ៥នាក់មកពីខេត្តសៀមរាប ដែលហៅខ្លួនឯងថា Fantastic 5 បានបង្កើតកម្មវិធីទូរស័ព្ទមួយ ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តរបស់ពួកគេ ខណៈពេលដែលមានការអប់រំអ្នកប្រើប្រាស់អំពីការប្រែប្រួលអាកាសធាតុ។ កម្មវិធីប្រកបដោយភាពច្នៃប្រឌិតនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងយល់ពីខេត្តសៀមរាបតាមអនឡាញ និងបង្ហាញពីសារៈសំខាន់នៃការអភិរក្សបរិស្ថាន។

Fantastic 5 កំពុងជំរុញឱ្យមានវិធានការយ៉ាងម៉ឺងម៉ាត់លើការប្រែប្រួលអាកាសធាតុ និងផ្តល់ឱកាសដល់យុវជនកាន់តែច្រើនក្នុងការស្វែងរកដំណោះស្រាយក្នុងសហគមន៍ ក៏ដូចជាសកលលោក។

សូមបញ្ជក់ផងដែរ គម្រោងដែលក្រុមកុមារីបានបង្កើតនេះ ក៏បានជាប់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធី Techbnovation Global កម្រិតអន្តរជាតិ៕ ប្រភព៖ ក្រសួងអប់រំយុវជននិងកីឡា/ UNICEF Cambodia – ដើម្បីកុមារគ្រប់រូប

Share This Post: