ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្វាហ្គោរីឡា ចេះកាន់ទុក្ខសាកសពគ្នីគ្នាវាដែលស្លាប់ទៅ ហើយនេះបញ្ជាក់បានថា សត្វគឺមានការគិត និងបារម្ភពីការស្លាប់ដូចមនុស្សដែរ

    BY autoadmin April 5, 2019
    ស្វាហ្គោរីឡា ចេះកាន់ទុក្ខសាកសពគ្នីគ្នាវាដែលស្លាប់ទៅ ហើយនេះបញ្ជាក់បានថា សត្វគឺមានការគិត និងបារម្ភពីការស្លាប់ដូចមនុស្សដែរ

    យោងតាមក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ស្វាហ្គោរីឡាមានការកាន់ទុក្ខ និងមានបុណ្យសពចំពោះអ្នកដែលស្លាប់ដូចជាមនុស្សដូច្នេះដែរ។ ការចេះកាន់ទុក្ខដល់សាកសពរបស់ពួកគេ កំពុងក្លាយជាប្រធានបទនៃការសិក្សាថ្មីមួយ ខណៈអ្នកជំនាញកំពុងបារម្ភថា ការចាប់ប៉ះ និងការលិឍរបស់ពួកគេទៅកាន់សាកសព អាចរាលដាលជំងឺម៉្យាងដូចជាអេបូឡាទៅកាន់ពួកគេ។ ហើយទាំងនេះ វាបានបញ្ជាកថា សត្វមានការគិត និងបារម្ភចំពោះគ្នាដូចនឹងមនុស្សដែរ។

    ចំណែកមនុស្សវិញធ្លាប់ត្រូវបានគេចាត់ទុកថា ជាអម្បូរតែមួយដែលមានភាពពិសេស និងចេះព្រួយបារម្ភចំពោះមនុស្សស្លាប់ និងមានប្រឌិតញ្ញាណចំពោះការស្លាប់។ ដូចក្នុងរូបភាពខាងលើ ក្រុមអ្នកស្រាវជ្រាវមួយក្រុមបានសង្កេតឃើញថា បន្ទាប់ពីមាននរណាបានស្លាប់ ពួកគេនឹងប្រមូលផ្តុំគ្នានៅជុំវិញសាកសព ហើយកំដរសាកសពមួយនោះ ដែលវាប្រហែលជារបៀបនៃការកាន់ទុក្ខរបស់ពួកគេ។ ចំណែករូបភាពខាងក្រោមនេះយើងឃើញថា មានកូនស្វាហ្គោរីឡាមួយក្បាលបានឱប និងកំដរសាកសពម្តាយរបស់វា ដែលបានស្លាប់ទៀតផង៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: