បច្ចេកវិទ្យា

គិតយ៉ាងណាចំពោះគំរូរចនាថ្មីរបស់ Oppo មានកូនអេក្រង់ហូតចេញពីតួខ្លួនបែបនេះ?

BY
autoadmin
April 5, 2019

យោងតាម Androidauthority បានឱ្យដឹងថា កាលពីចុងខែមករា Oppo បានចេញគំរូមួយចំនួនសម្រាប់ម៉ូដែលថ្មី ហើយជាក់ស្តែងក៏មានមនុស្សចំនួនបានច្នៃគំនូរទាំងនោះ ឱ្យចេញជារូបភាពពណ៌យ៉ាងគួរឱ្យចាប់អារម្មណ៍។ ដូចអ្នកទាំងអស់បានឃើញស្រាប់ គំរូថ្មីនេះបានបង្ហាញថា ស្មាតហ្វូនថ្មីនេះមានអេក្រង់លយចេញ (pop-up) ដែលមានទំហំ 1/3 នៃផ្ទៃអេក្រង់របស់វាផ្ទាល់ ដែលនេះវាហាក់ដូចជាចម្លែកខ្លាំងមែនទែន ខណៈសព្វថ្ងៃនេះក្រុមហ៊ុនស្មាតហ្វូនដទៃ (ក៏ដូចជា Oppo ផ្ទាល់) កំពុងតែផលិតស្មាតហ្វូនដែលមានកាមេរ៉ាមុខដែលលយចេញក្រៅបែបនេះ។

អ្វីដែលគួរឱ្យឆ្ងល់មួយទៀតគឺថា តើអេក្រង់ដែលលយចេញនោះទុកសម្រាប់ធ្វើអ្វី? ព្រោះថាបើតាមមើលទៅ កាមេរ៉ាមុខរបស់វាគឺនៅចុងគែមនៃផ្ទៃអេក្រង់ស្រាប់ហើយ។ ប៉ុន្តែយ៉ាងណាពួកយើងដែលជាអ្នកគាំទ្រនៅតែមិនទាន់អាចដឹងថា តើវាសម្រាប់ធ្វើអ្វីឱ្យប្រាកដ ខណៈដែលនេះវាគ្រាន់តែជាគំនូរគំរូសម្រាប់ផលិតផលថ្មី ហើយវាក៏មិនមានន័យថា គំរូទាំងអស់សុទ្ធតែនឹងត្រូវផលិតឡើងនោះដែរ មានតែត្រូវរង់ចាំចម្លើយពីខាង Oppo។ ចុះចំណែកអ្នកវិញ គិតយ៉ាងណាចំពោះការរចនាមួយនេះ?

អត្ថបទ៖ លីដា
ប្រភព៖ androidauthority

Share This Post: