ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែផឹកស្រា ១កែវ រៀងរាល់ថ្ងៃ ក៏អាចបង្កហានិភ័យនៃជំងឺស្ត្រូកបានដែរ

    BY autoadmin April 5, 2019
    គ្រាន់តែផឹកស្រា ១កែវ រៀងរាល់ថ្ងៃ ក៏អាចបង្កហានិភ័យនៃជំងឺស្ត្រូកបានដែរ

    យោងតាម BBC បានឱ្យដឹងថា រយៈពេល ១០ឆ្នាំ មកនេះ ក្រុមអ្នកស្រាវជ្រាវរបស់អង់គ្លេសបានសហការគ្នាជាមួយអ្នកស្រាវជ្រាវចិន ទៅលើជនជាតិចំនួន ៥០០,០០០នាក់ ហើយពួកគេបានរកឃើញថា សូម្បីការផឹកស្រា ១កែវ រៀងរាល់ថ្ងៃ ក៏អាចបង្កហានិភ័យនៃជំងឺសរសៃឈាមខួរក្បាល (stroke) បានដែរ។ អ្នកជំនាញក៏ធ្លាប់បានព្រមានផងដែរចំពោះអ្នកដែលចូលចិត្តផឹកស្រាច្រើន ខណៈដែលមានការលើកឡើងខ្លះនិយាយថា ការផឹកស្រាតិចតួចអាចមានផលល្អមកសុខភាព ប៉ុន្តែយ៉ាងណាក៏ដោយមតិទាំង ២ នៅតែមានភាពចម្រូងចម្រាស។

    ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford និងសាកលវិទ្យាល័យប៉េកាំង និងបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិនបានរកឃើញថា៖

    – ១ ទៅ ២កែវ ក្នុងមួយថ្ងៃ បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលពី ១០ ទៅ ១៥ភាគរយ
    – ៤កែវ ក្នុងមួយថ្ងៃ បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ៣៥ភាគរយ

    សម្រាប់គោលបំណងនៃការសិក្សានេះត្រូវបានគេកំណត់ថា មិនថាជាស្រាក្រហម ស្រា-ស ស្រាបៀរ ឬជាតិស្រវឹងណាមួយសុទ្ធតែមានហានិភ័យទាំងអស់ ជាពិសេសបើអ្នកផឹកស្រាក្រហមអស់កន្លះដករៀងរាល់ថ្ងៃ ឱកាសហានិភ័យនឹងកើនដល់ ៣៨ភាគរយ។ ហើយមូលហេតុដែលគេតាមដានជនជាតិចិនទៅលើការផឹកស្រានេះ គឺដោយសារតែពួកគេភាគច្រើនមានតំណផឹកស្រាតាំងពីដូនតាមក៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: