ក្រសួងកសិកម្ម៖ ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក រាលដាលមកដល់ខេត្តរតនគីរីហើយ
- April 5, 2019
យោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិក្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សាយថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា មានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរីហើយ។ ក្រសួងនឹងចាត់វិធានការដូចខាងក្រោម៖
+ បំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានបសុព្យាបាល
+ ផ្អាកលើការទិញ ការលក់ និងការដឹកជញ្ចូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ក្នុងរង្វង់ប្រវែង០៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន
+ សិក្សា ស្រាវជ្រាវប្រភពជំងឺប៉េស្តជ្រូកអាហ្វ្រិក និងត្រួតពិនិត្យឃ្លាំមើលចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកជាប្រចាំក្នុងរង្វង់ ដែលមានកាំប្រវែង១០គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ។
+ ការចិញ្ចឹម ទិញ លក់ និងដឹកជញ្ចូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទនៅក្នុងតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវផ្អាកបណ្តោះអាសន្ន។
+ ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែជំងឺនេះបណ្តាលឲ្យជ្រូកឈឺ និងងាប់មានអត្រាខ្បស់រហូតដល់១០០%

អត្ថបទ៖ សេម
- Share This Post:






