អីយ៉ាស! ស្ងាត់ៗ Beats បញ្ចេញកាសឥតខ្សែ Powerbeats Pro ថ្មកាន់យូរ និងក្តោបជាប់ត្រចៀកល្អជាង AirPods
- BY
- autoadmin
- April 5, 2019
រយៈពេល ២សប្តាហ៍ មកហើយបន្ទាប់ពីក្រុមហ៊ុន Apple បានចេញលក់ AirPod ជំនាន់ទី 2 របស់ខ្លួន ខណៈក្រុមហ៊ុន Beats ពេលនេះក៏បានបោះបានជំហានចូលក្នុងទីផ្សារកាសឥតខ្សែដូចគ្នានេះដែរ។ កាសឥតខ្សែថ្មីបំផុត Powerbeats Pro របស់ក្រុមហ៊ុន Beats ត្រូវបានគេឱ្យដឹងថា មានតម្លៃ $249.95 អាមេរិក មានវត្តមានក្នុង ខែឧសភា ហើយកាសនេះនឹងក្លាយជាផលិតផលសំខាន់បំផុតរបស់ក្រុមហ៊ុន Beats ក្នុងឆ្នាំនេះ។

ពួកយើងជឿថា Powerbeats Pro របស់ Beats នឹងក្លាយជាសំណព្វចិត្តរបស់អ្នកប្រើប្រាស់ ព្រោះថាផលិតផលនេះអាចនិយាយបានថា មានគុណភាពល្អ កាន់ថ្មបានយូរជាង AirPods ជាពិសេសកាសនេះក្តោបត្រចៀកបានល្អ មិនធ្វើឱ្យមានសំឡេងរំខានពីខាងក្រៅនោះឡើយ ហើយពួកវាក៏ប្រើប្រាស់បន្ទះឈីប H1 ដូច AirPods ស៊េរីថ្មីរបស់ Apple ផងដែរ។ សំឡេងរបស់ Powerbeats Pro ក៏ល្អជាង AirPods ដែរ ហើយ Beats បានបញ្ជាក់ថា ពួកគេមិនមែនចេះតែបង្កើតកាសឥតខ្សែឱ្យតែរួចពីដៃនោះទេ ពួកគេខិតខំរចនាវាឱ្យកាន់តែពិសេស ដើម្បីក្លាយជាអ្វីដែលគេហៅថា «ការរចនាកាសឥតខ្សែយ៉ាងពិតប្រាកដ» ៕





អត្ថបទ៖ លីដា
ប្រភព៖ theverge
- Share This Post:






