ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្លើងឆេះព្រៃយ៉ាងសន្ធោ​សន្ធៅ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងត្បូង

    BY autoadmin April 5, 2019
    ភ្លើងឆេះព្រៃយ៉ាងសន្ធោ​សន្ធៅ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងត្បូង

    អាជ្ញាធរបានប្រកាសនៅក្នុងថ្ងៃសុក្រ ទី៥ ខែមេសា នេះថា មានគ្រោះមហន្តរាយធម្មជាតិដ៏កម្រមួយ ដែលបណ្តាលមកពីភ្លើងឆេះព្រៃយ៉ាងធំ បានវាយប្រហារកាត់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង។ ក្រុមមន្ត្រីបានដាក់ពង្រាយម៉ាស៊ីនពន្លត់អគ្គីភ័យចំនួន ៩០០គ្រឿង និងក្រុមសង្គ្រោះប្រហែល ១០,០០០នាក់ ដើម្បីយកទៅគ្រប់គ្រងស្ថានការណ៍។ រូបភាពក៏បានបង្ហាញដែលថា ភ្លើងបានឆេះយ៉ាងសន្ធោ​សន្ធៅនៅវេលាយប់ថ្ងៃព្រហស្បតិ៍ ខណៈតំបន់ដែលឆេះពោរពេញដោយផ្សែងហុយនៅថ្ងៃបន្ទាប់។

    ការឆេះនេះបានផ្ទុះឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ជាមួយនឹងផ្លូវមួយនៅទីក្រុង Goseong ភាគឦសាននៃប្រទេស ចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើង។ សារព័ត៌មានយ៉ុនហាបបានរាយការណ៍ថា ដោយសារខ្យល់បក់ខ្លាំង វាបានរីករាលដាលយ៉ាងឆាប់រហ័សតាមទីក្រុងដូចជា៖ Sokcho Gangneung និង Donghae ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ផ្ទះប្រមាណ ៤០០ខ្នង និងដី ៥០០ហិកតា ត្រូវបានបំផ្លាញ ខណៈមនុស្សម្នាក់បានស្លាប់ ជិត ៤ពាន់នាក់ ត្រូវបានជម្លៀសចេញ និង ១១នាក់ ទៀតរងរបួស៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: