វិទ្យាស្ថាន ប៉េ អេស អឺ កំពុងជ្រើសរើសសិស្សក្រីក្រចូលរៀនថ្នាក់ត្រៀម និងជំនាញ ៣៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
(ភ្នំពេញ)៖ វិទ្យាស្ថាន ប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹមនៃកុមារ ត្រូវការជ្រើសរើសសិស្សានុសិស្សក្រីក្រដើម្បីចូលរៀនថ្នាក់ត្រៀមនិងថ្នាក់ជំនាញចំនួន៣៥០ នាក់ (អាហារូបករណ៍) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ខាងមុខនេះ។

លក្ខខណ្ឌជ្រើសរើស៖ បេក្ខជនត្រូវភ្ជាប់ជូននូវឯកសារមួយចំនួនដូចជា សៀវភៅគ្រួសារ ឬ អត្តសញ្ញាណបណ្ណ ឬ សំបុត្រកំណើត (ថតចម្លង), លិខិតបញ្ជាក់ការសិក្សាពីសាលាដែលបានរៀនឬកំពុងរៀន (ថតចម្លង), បេក្ខជនត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅកម្រិតវប្បធម៌ទាបបំផុតជាប់ថ្នាក់ទី៧ឡើងទី៨ ដល់ទី១២ (បញ្ជាក់ ថ្នាក់ទី១២ធ្លាក់ឬជាប់), រូបថត (១០x១៥) របស់បេក្ខជនជាមួយគ្រួសារនិងលំនៅស្ថានចំនួន៤សន្លឹក (ជុំគ្រួសារ១ បរិយាកាសក្នុងផ្ទះ១ ផ្ទះបាយ១ ច្រកចូលផ្ទះ១), លិខិតបញ្ជាក់ភាពក្រីក្រត្រឹមមេភូមិ។
ការដាក់ពាក្យស្នើសុំ៖ នៅនាយកដ្ឋានអប់រំ និងសង្គម (ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) ពីថ្ងៃចន្ទ-សុក្រ ម៉ោង ៧:៣០ព្រឹក- ៥:៣០ល្ងាច។ ឈប់ទទួលពាក្យនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤។ លេខទំនាក់ទំនងផ្តល់ព័ត៌មានលម្អិត: 012 326 040/010 849 686, 099/098 980 083/077 39 38 37/ 070 237 106 (ភ្នំពេញ), 093 695 369 (សៀមរាប)។
តំណភ្ជាប់
– ពាក្យស្នើសុំ៖ https://bit.ly/psei2025
– ព័ត៌មានពីមុខជំនាញ៖ https://bit.ly/pseitraining


ប្រភព៖ institute.pse