Pixel 3a អាចជាឈ្មោះទូរស័ព្ទស៊េរីថ្មីរបស់ Google សម្រាប់ពាក់កណ្តាលឆ្នាំនេះ
- BY
- autoadmin
- April 6, 2019
នេះជាលើកទី 2 ហើយក្នុងរយៈពេល 2សប្តាហ៍ ដែលវេបសាយរបស់ Google ហាក់ដូចជាចង់បញ្ជាក់ថា ពួកគេបានរកឈ្មោះឱ្យ Pixel 3 ស៊េរីថ្មី ប្រភេទ Lite Version របស់ពួកគេបានហើយ នោះគឺ «Pixel 3a»។ ហើយបើយោងតាម xdadevelopers បានឱ្យដឹងថា Pixel 3 ស៊េរីថ្មីនេះនឹងមាន 2ម៉ូដែល នោះគឺ Pixel 3a និង Pixel 3a XL ដែលពួកវាត្រូវបានគេរំពឹងថា មានទំហំ 5.6អ៊ីញ និង 6.0អ៊ីញ ជាមួយនឹងកម្រិតរូបភាព 1080p អេក្រង់ OLED ដើរដោយ Snapdragon 670 និងកាមេរ៉ាមុខ ទំហំ 12-megapixel ។
![]()
យ៉ាងណាក៏ដោយព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍បំផុតដែលបានលេចធ្លាយនៅព្រឹកនេះគឺថា ទូរស័ព្ទទាំងនេះត្រូវបានគេចុះបញ្ជីថាជា «បទពិសោធន៍សម្រាប់ពាក់កណ្តាលឆ្នាំ» ដែលបង្ហាញថា យើងនឹងមិនចាំបាច់ត្រូវរង់ចាំរហូតដល់ការប្រកាសរបស់ឧបករណ៍ Pixel ដែលធ្លាប់តែធ្វើឡើងនៅខែតុលានោះទេ ប៉ុន្តែពួកយើងអាចនឹងបានជួបផលិតផលនេះនៅក្នុងរដូវក្តៅនេះផ្ទាល់ អាចនិយាយបានថា នៅឯសន្និសីទអ្នកអភិវឌ្ឍ I/O របស់ Google នៅក្នុងខែឧសភា៕

អត្ថបទ៖ លីដា
ប្រភព៖ theverge
- Share This Post:






