ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាណិតណាស់! កុមារីម្នាក់យំស្ទើរគាំង ក្រោយពីសប្បុរសជនដែលត្រូវមកបរិច្ចាគខួរឆ្អឹងមិនអាចបង្ហាញខ្លួនតាមការណាត់

    BY autoadmin April 10, 2019
    អាណិតណាស់! កុមារីម្នាក់យំស្ទើរគាំង ក្រោយពីសប្បុរសជនដែលត្រូវមកបរិច្ចាគខួរឆ្អឹងមិនអាចបង្ហាញខ្លួនតាមការណាត់

    ក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់បានស្រែកទ្រហោយំយ៉ាងខ្លាំង ក្រោយពីសប្បុរសជនដែលត្រូវមកបរិច្ចាគខួរឆ្អឹងដល់នាង មិនអាចបង្ហាញខ្លួនតាមការណាត់ ខណៈដែលនាងបានរងចាំវត្តមានរបស់សប្បុសជនដែលគេមិនស្គាល់អត្តសញ្ញាណរូបនោះយ៉ាងអន្ទះសារ។ ក្មេងស្រីគួរឲ្យអាណិតរូបនេះមានឈ្មោះថា​ Ye Yuxin រស់នៅក្នុងខេត្ត Jiangxi ភាគខាងត្បូងប្រទេសចិន។ ក្រោយកើតមកបានត្រឹមតែ ២ ខែ នាងត្រូវបានគេរកឃើញថា មានផ្ទុកនូវជំងឺដំណរពូជម្យ៉ាងដែលមានឈ្មោះថា thalassemia ដែលជំងឺនេះបានធ្វើឲ្យនាងដកដង្ហើមថប់ៗ និងខ្សោយកម្លាំងយ៉ាងខ្លាំងជាប្រចាំ។ ដើម្បីព្យាបាលជំងឺមួយនេះនាងត្រូវការប្តូរឈាមជាប្រចាំរាល់ ២ សប្តាហ៍ម្តង និងត្រូវប្តូរខួរឆ្អឹងទៀតផងក្នុងករណីចាំបាច់ បើមិនដូចនោះទេអាចនឹងស្លាប់បានគ្រប់ពេល។ គិតមកទល់នឹងពេលនេះគ្រួសារបស់នាងបានចំណាយលុយអស់ជាង ៦ ម៉ឺនដុល្លារហើយ សម្រាប់ការព្យាបាលនាង ហើយវាជាប្រាក់ទាំងអស់់របស់ដែលគ្រួសារនាងមានរួមនឹងប្រាក់ជំពាក់គេខ្លះទៀតផង។

    កាលពីពេលថ្មីៗមានមនុស្សម្នាក់បានទូរស័ព្ទមកប្រាក់ថា គាត់នឹងធ្វើការបរិច្ចាគខួរខ្អឹងរបស់គាត់ឲ្យក្មេងស្រីរងគ្រោះរូបនេះដើម្បីបន្តជីវិតរបស់នាងទៅមុខទៀត។ដំណឹងនេះបានធ្វើឲ្យក្មេងស្រីរងគ្រោះរួមជាមួយនឹងគ្រួសារនាងរង់ចាំយ៉ាងត្រេកអរជាមួយនឹងក្តីសង្ឃឹមថ្មីមួយនៃការបន្តរស់ទៅមុខទៀត។ យ៉ាងណាក្តី ដល់ថ្ងៃដែលបានណាត់ជួបគ្នា គេមិនបានឃើញវត្តមានសប្បុរសជនក្លែងក្លាយនោះទេ ហើយវាបានធ្វើឲ្យក្មេងស្រីរងគ្រោះខកចិត្តយ៉ាងខ្លាំង និងយំស្ទើរតែគាំង។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចិនបានធ្វើការរិះគន់សប្បុរសជនក្លែងក្លាយនោះថា មិនគួរយករឿងនេះមកលេងសើចដូចនេះទេ ព្រោះវាបានធ្វើឲ្យក្មេងស្រីរងគ្រោះខកបំណង និងខូចចិត្តជាខ្លាំងបន្ថែមលើជំងឺផ្លូវកាយដែលនាងមានស្រាប់ទៅហើយ៕

    អត្ថបទ៖ភក្តី

    ប្រភព៖nextshark

    Share This Post: