សញ្ញា ១០ យ៉ាងបញ្ជាក់ថា រាងកាយលោកអ្នកកំពុងមានជាតិពុលយ៉ាងច្រើន និងដំណោះស្រាយបែបធម្មជាតិងាយៗ
ជាតិពុលមាននៅគ្រប់ទីកន្លែងជុំវិញខ្លួនរបស់លោកអ្នក អាចមាននៅក្នុងបរិយាកាស ទឹក និងចំណីអាហារ ដែលលោកអ្នកទទួលទានជាប្រចាំផងដែរ។ ពេលខ្លះនៅក្នុងរាងកាយរបស់លោកអ្នកអាចមានជាតិពុលយ៉ាច្រើន តែលោកអ្នកមិនបានដឹងខ្លួននោះទេ។ ដើម្បីជួយលោកអ្នក យើងខ្ញុំសូមបង្ហាញលោកអ្នកនូវសញ្ញាចំនួន ១០ ដែលបញ្ជាក់ថា ក្នុងខ្លួនរបស់លោកអ្នកកំពុងតែមានជាតិពុលយ៉ាងច្រើន ៖
១.កើតមានអាការៈទល់លាមកជាញឹកញាប់
២.ឈឺក្បាលគិតអ្វីចេញជាប្រចាំ
៣.ក្លៀកមានញើសច្រើនជាងធម្មតា និងមានក្លិនមិនល្អ
៤.ឧស្សាហ៍កើតមានបញ្ហាឈឺចុកចាប់តាមសាច់ដុំចង្កេះ
៥.ស្បែកដៃរបស់លោកអ្នកចាប់ផ្តើមរបក ឬប្រះ
៦.មានបញ្ហាដំណេក អាចជាបញ្ហាគេងមិនលក់ និងគេងមិនស្កប់
៧.ឡើងទម្ងន់យ៉ាងលឿន ហើយបើទោះជាលោកអ្នកប្រឹងហាត់ប្រាណក៏ដោយតែមិនសូវឃើញទល្ធផលនោះទេ
៨.ខ្យល់ដង្ហើមរបស់លោកអ្នកផ្តើមមានក្លិនមិនល្អ
៩.ក្រចកផ្តើមមានស្នាមកកខ្វក់ខុសធម្មតា
១០.សក់របស់លោកជ្រុះច្រើនខុសធម្មតា
ក្នុងករណីដែលលោកអ្នករកឃើញថា រាងកាយរបស់លោកអ្នកមានជាតិពុលច្រើនហើយនោះ លោកអ្នកអាចប្រើវិធីខាងក្រោមនេះដើម្បីបណ្ដេញជាតិពុលចេញរាងកាយបាន៖
-ញ៉ាំទឹកឲ្យបានច្រើន (៨ កែវ ឬ ២ លីត្រក្នុងមួយថ្ងៃ)
-ញ៉ាំតែធម្មជាតិជាប្រចាំ
-ហាត់យូហ្គា
-សំអាតធ្មេញឲ្យបានទៀតទាត់មុនពេលចូលគេង
-ប្តូររបបអាហារមកញ៉ាំអាហារសុខភាព បន្ថែ ផ្លែឈើ ឲ្យបានច្រើន
-ព្យាយាមតមអាហារដែលមានជាតិខ្លាញ់ សាច់ និងអាហារកែច្នៃ
-កាត់បន្ថយការប្រើប្រាស់គ្រឿងសម្អាងដែលមានជាតិពុល ឬជាតិគីមីច្រើន
-កាត់បន្ថយការទទួលទានគ្រឿងស្រវឹង៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside









