ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនឃាត់ខ្លួនបុរសជនជាតិអូស្ត្រាលីម្នាក់ ពីបទគូសគំនូរ Graffiti លើខ្សែរថភ្លើងរបស់ក្រុងកាលពីឆ្នាំ ២០១៨

    BY autoadmin April 6, 2019
    ជប៉ុនឃាត់ខ្លួនបុរសជនជាតិអូស្ត្រាលីម្នាក់ ពីបទគូសគំនូរ Graffiti លើខ្សែរថភ្លើងរបស់ក្រុងកាលពីឆ្នាំ ២០១៨

    បុរសអូស្ត្រាលីអាយុ ២៧ឆ្នាំ ម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងតូក្យូកាលពីថ្ងៃទី ០៣ ខែមេសា ពាក់ព័ន្ធនឹងឧបទ្ទវហេតុដែលបានកើតឡើងកាលពី ឆ្នាំ២០១៨ នៅពេលដែលរថភ្លើងក្រោមដីមួយនៅក្នុងសង្កាត់ Bunkyo របស់ទីក្រុង ត្រូវបានគេរកឃើញថា មានជនអនាមិកបានគូសគំនូរជញ្ជាំង Graffiti ពីលើវា។ បើយោងតាមប៉ូលីស ជនសង្ស័យឈ្មោះ Paul Han ត្រូវបានគេជឿថា បានលួចចូលទៅក្នុងស្ថានីយ Koishikawa Rail Yard នៅប្រហែលម៉ោង ១យប់ ឈានចូលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជាមួយនឹងបុគ្គលម្នាក់ ដែលមិនទាន់កំណត់អត្តសញ្ញាណបាន និងចំនាយពេល ៩០នាទី ដើម្បីគូសគំនូរលើជញ្ជាំងលើខ្សែរថភ្លើងរបស់ Metro Marunouchi ។

    យ៉ាងណាក៏ដោយក្រុមអ្នកស៊ើបអង្កេតនៃនាយកដ្ឋានប៉ូលីសក្រុង បានកំណត់អត្តសញ្ញាណថា លោក Paul Han គឺជាជនសង្ស័យ ដោយមានភស្តុតាងកាមេរ៉ាសុវត្ថិភាពជាសំអាង។ លោក Han ដែលឆ្នាំមុនបានចូលមកកាន់ក្នុងប្រទេសជប៉ុនក្នុងនាមជាភ្ញៀវទេសចរ ធ្លាប់បានត្រឡប់ស្រុកទៅវិញក្រោយកើតហេតុការណ៍បាន ១សប្តាហ៍ ប៉ុន្តែក៏ត្រូវបានចាប់ខ្លួននៅពេលដែលគាត់បានមកកាន់ប្រទេសជប៉ុនម្តងទៀតកាលពីពេលថ្មីៗនេះនៅព្រលានយន្តហោះអន្តរជាតិ Narita ៕

    https://youtu.be/vqyhO7O_Ovo

    អត្ថបទ៖ លីដា
    ប្រភព៖​ soranews24

    Share This Post: