ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូមប្រយ័ត្ន! នារីម្នាក់ខូចខាតផ្នែកខួរក្បាល ក្រោយតមអាហារមិនញុាំអ្វីទាំងអស់ក្រៅពីទឹកផ្លែឈើ និងទឹកសុទ្ធ

    BY autoadmin April 6, 2019
    សូមប្រយ័ត្ន! នារីម្នាក់ខូចខាតផ្នែកខួរក្បាល ក្រោយតមអាហារមិនញុាំអ្វីទាំងអស់ក្រៅពីទឹកផ្លែឈើ និងទឹកសុទ្ធ

    យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា ស្ត្រីអាយុ ៤០ឆ្នាំ ម្នាក់មកពីប្រទេសអ៊ីស្រាអែល បច្ចុប្បន្នកំពុងទទួលរងការខូចខាតផ្នែកខួរក្បាល បន្ទាប់ពីគាត់ត្រូវបានគេដាក់ឱ្យមានរបបអាហារ (Diet) រយៈពេល ៣សប្តាហ៍ ដើម្បីសម្រកគីឡូ។ ស្ត្រីរូបនេះត្រូវបានគេរាយការណ៍ថា គាត់ត្រូវបានគេតម្រូវឱ្យផឹកតែទឹកផ្លែឈើ និងទឹកសុទ្ធធម្មតាប៉ុណ្ណោះ ដែលជាផ្នែកនៃរបបអាហារប្រចាំរបស់គាត់ បន្ទាប់ពីគាត់ជឿតាមការណែនាំរបស់អ្នកជំនាញមិនស្គាល់មុខម្នាក់។

    ស្ត្រីរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរូបគាត់ត្រូវបានគេរកឃើញថា រងការខូចខាតផ្នែកខួរក្បាល ដែលបណ្តាលមកពីការទទួលទានអាហារមិនគ្រប់គ្រាន់ ហើយក្រុមគ្រូពេទ្យក៏កំពុងបារម្មណ៍ដែរថា ខួរក្បាលរបស់គាត់នឹងមិនអាចត្រឡប់មកដូចដើមវិញបាននោះទេ។ គាត់ក៏ត្រូវបានគេឱ្យដឹងថា មានទម្ងន់ត្រឹមតែ ៤០គីឡូក្រាម ប៉ុណ្ណោះក្នុងពេលនេះ ដោយសារតែសូដ្យូមក្នុងឈាមចុះទាប (Hyponatremia) ឬអាចហៅបានថា «អាការៈពុលទឹក» (water intoxication) ដោយសារផឹកតែទឹកមួយមុខជារបបអាហារ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: