ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទីបំផុតរកឃើញ ឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ

    BY Naren July 29, 2024
    ទីបំផុតរកឃើញ ឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ

    (ពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ ត្រូវបានកងកម្លាំងរកឃើញហើយ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។

    បើតាម អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុក ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែអាកាសយានិក មិនទាន់ដឹងនៅឡើយ រង់ចាំកម្លាំងចូលទៅដល់ជាក់ស្តែងសិន។

    Share This Post: