ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំពុងប្រមូលទឹកពិសិដ្ឋចំនួន ១០៨កន្លែង សម្រាប់ព្រះរាជពិធីរាជាភិសេក ឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ Maha Vajiralongkorn

    BY autoadmin April 8, 2019
    ថៃកំពុងប្រមូលទឹកពិសិដ្ឋចំនួន ១០៨កន្លែង សម្រាប់ព្រះរាជពិធីរាជាភិសេក ឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ Maha Vajiralongkorn

    ទឹកពិសិដ្ឋដែលស្រង់ចេញពីប្រភពទឹកចំនួន ១០៨ទីតាំង ក្នុងខេត្តចំនួន ៧៦ របស់ថៃ នឹងត្រូវប្រើប្រាស់ក្នុងព្រះរាជពិធីរាជាភិសេករបស់ព្រះមហាក្សត្រ Maha Vajiralongkorn នាថ្ងៃទី ០៤ ខែឧសភា ខាងមុខនេះ។ ពិធីបុណ្យប្រមូលទឹកពិសិដ្ឋនេះបានចាប់ផ្តើមនៅគ្រប់ខេត្តទាំងអស់ដែលចូលរួមនៅម៉ោង ១១ និង ៥២ នាទីព្រឹក លើកលែងតែទីក្រុងបាងកក ដែលពិធីបុណ្យដូចគ្នានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមេសានៅឯ Haw Sastrakhom ស្ថិតនៅខាងក្នុងព្រះបរមរាជវាំង ដោយអភិបាលក្រុងបាងកកលោក Aswin Kwanmuang នឹងធ្វើជាម្ចាស់ព្រឹត្តិការណ៍នេះ។

    ពិធីបុណ្យនេះពាក់ព័ន្ធនឹងទឹកពិសិដ្ឋ ដែលត្រូវបានដាក់ចូលទៅក្នុង Kontho ដែលជាថូម៉្យាងរបស់ប្រពៃណីថៃ ហើយបន្ទាប់មកត្រូវយកទៅសូមពរពីវត្តអារាមនៅតាមខេត្តនីមួយៗនៅថ្ងៃចន្ទនេះ ហើយនឹងត្រូវអនុវត្តពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាមួយផ្សេងទៀតនៅថ្ងៃអង្គារ។ បន្ទាប់មកទឹកក្នុង Kontho នឹងត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃនៅថ្ងៃពុធ ទី១០ ខែមេសា៕

    អត្ថបទ៖ លីដា
    ប្រភព៖ thethaiger

    Share This Post: