Apple Watch បានជួយសង្គ្រោះជីវិតបុរសម្នាក់ទាន់ពេល
- April 11, 2019
ជាទូទៅមនុស្សភាគច្រើនបានពាក់នាឡិកាឆ្លាតវ័យរបស់ក្រុមហ៊ុន Apple ដើម្បីភាពស្រស់ស្អាត និងប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបរបស់វា។ តែយ៉ាងណាក្តី បើយោងតាមសារព័ត៌មាន GSMARENA បាចចុះផ្សាយថា Apple Watch បានជួយសង្គ្រោះជីវិតបុរសម្នាក់ពីជំងឺគាំងបេះដូង។ សារព័ត៌មានអេឡិចត្រូនិចមួយនេះបានរៀបរាប់ថា មានបុរសជនរងគ្រោះម្នាក់ ដែលកំពុងតែគេងនៅផ្ទះមើលទូរទស្សន៍សុខៗ ស្រាប់តែ Apple Watch នៅលើដៃរបស់គាត់បានលោតសញ្ញាប្រាប់ថា ចង្វាក់បេះដូងរបស់គាត់កំពុងមានបញ្ហា ហើយបន្តិចក្រោយមកវាក៏បានលោតសញ្ញាប្រាប់ម្តងទៀតថា ចង្វាក់បេះដូងរបស់គាត់កំពុងលោតលឿនខុសធម្មតា។
ក្រោយទទួលបានសញ្ញាព្រមានចេញពី Apple Watch បុរសរងគ្រោះក៏ប្រញាប់ទៅមន្ទីរពេទ្យ ហើយខាងវេជ្ជបណ្ឌិតបានរកឃើញថា បុរសជនរងគ្រោះកំពុងតែបញ្ហាបេះដូងជាខ្លាំង ហើយអាចនឹងគាំងស្លាប់ទៀតផង ប្រសិនបើមកមន្ទីរពេទ្យមិនទាន់។ អរគុណ Apple Watch ដែលបានជួយសង្គ្រោះជីវិតមនុស្សម្នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ gsmarena
- Share This Post:






