បច្ចេកវិទ្យា

រកឃើញកំហុសមួយនៅក្នុង iPhone ដែលធ្វើឲ្យគេអាចលួចផ្ញើសារចេញពីក្នុងទូរស័ព្ទបានដោយមិនបាច់ដោះសោរ

BY
Khmernote Media
April 8, 2019

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស DAILYMAIL បានឲ្យដឹងថា នៅក្នុងទូរស័ព្ទ iPhone មានកំហុសមួយ ដែលធ្វើឲ្យគេអាចផ្ញើសារចេញពីក្នុងទូរស័ព្ទដៃ ដោយមិនចាំបាច់ដោះសោរទូរស័ព្ទនោះទេ ដូចនេះវាមានន័យថា គេអាចលួចផ្ញើសារចេញទូរស័ព្ទដៃ ដោយមិនបាច់សុំការអនុញ្ញាតពីម្ចាស់ទូរស័ព្ទជាមុននោះទេ ប្រសិនអ្នកលួចផ្ញើសារនោះកំពុងតែកាន់ទូរស័ព្ទរបស់អ្នកណាម្នាក់នៅក្នុងដៃ។

កំហុសមួយនេះគឺការប្រើប្រាស់មុខងារ “Siri” ដែលជាមុខងារសម្រាប់និយាយបញ្ជារឲ្យទូរស័ព្ទធ្វើរឿងអ្វីមួយដោយមិនចាំបាច់ចុចលើផ្ទាំងអេក្រង់។ DAILYMAIL បានសង្កត់ធ្ងន់ថា ករណីដែលមានអ្នកណាម្នាក់មានសំឡេងស្រដៀងគ្នាទៅនឹងម្ចាស់ទូរស័ព្ទនោះ បុគ្គលនោះអាចនិយាយប្រាប់ “Siri” ឲ្យធ្វើការផ្ញើសារចេញបាន ព្រោះមុខងារ “Siri” គិតថា ជាសំឡេងរបស់ម្ចាស់ទូរស័ព្ទ។ យ៉ាងណាក្តី តំណាងរបស់ក្រុមហ៊ុន  Apple បានឆ្លើយតបថា មុខងារ “Siri”នៅក្នុងទូរស័ព្ទ iPhone អាចកំណត់សំឡេងរបស់ម្ចាស់ទូរស័ព្ទបានយ៉ាងច្បាស់ ហើយអ្នកអាចលួចប្រើមុខងារនេះ ជំនួសម្ចាស់ទូរស័ព្ទបានទាល់តែមានសំឡេងដូចម្ចាស់ទូរស័ព្ទតែម្តង ហើយករណីនេះកម្រកើតមានណាស់។ សូមបញ្ជាក់ថា ទូរស័ព្ទចាប់ពីសេរី iPhone 6S ឡើងទៅគឺមានមុខងារ “Siri” នេះទាំងអស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail

Share This Post: