ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃចែកមួកសុវត្ថិភាពចំនួន ៥០០ ជូនដល់អ្នកបើកបរទោចក្រយានយន្ត មុនពេលសង្ក្រាន្តឆ្នាំថ្មីមកដល់

    BY autoadmin April 8, 2019
    ថៃចែកមួកសុវត្ថិភាពចំនួន ៥០០ ជូនដល់អ្នកបើកបរទោចក្រយានយន្ត មុនពេលសង្ក្រាន្តឆ្នាំថ្មីមកដល់

    មូលនិធិអភិវឌ្ឍន៍ រួមជាមួយប៉ូលីសប្រចាំក្រុង និងអភិបាលក្រុង Patong នឹងប្រគល់មួកសុវត្ថិភាពចំនួន ៥០០ ដល់អ្នកបើកបរទោចក្រយានយន្តនៅក្រុង Patong នៅមុនថ្ងៃបុណ្យសង្ក្រាន្តក្រោមយុទ្ធនាការ «ឯណាទៅមួកសុវត្ថិភាពរបស់អ្នក?»។ មេប៉ូលិសក្រុង Patong លោក Anothai Jindamanee មានប្រសាសន៍ថា៖ «កន្លងមកនេះអ្នកបើកបរម៉ូតូជាច្រើននាក់បានរងរបួស និងស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយយើងចង់ឱ្យអ្នកបើកបរម៉ូតូ និងអ្នកដំណើរពាក់មួកសុវត្ថិភាពគ្រប់គ្នា ១០០% »

    លោក Anothai Jindamanee បានបន្តថា៖ «យើងនឹងប្រគល់មួកសុវត្ថិភាពចំនួន ៥០០សម្រាប់ ទៅឱ្យអ្នកបើកបរទោចក្រយានយន្តនៅថ្ងៃទី ១១ ខែមេសា ចាប់ពីម៉ោង ៤ និង ៣០នាទី រសៀល នៅលើផ្លូវ Bangla ក្រុង Patong ខេត្តភូកេត»។ យ៉ាងណាមិញសារព័ត៌មាន Thaiger ក៏បានកត់សម្គាល់ផងដែរថា យុទ្ធនាការប្រគល់មួកសុវត្ថិភាពទាំងនេះ អាចចូលរួមក្នុងការលើកទឹកចិត្តដល់ប្រជាជនថៃឱ្យពាក់មួកការពារសុវត្ថិភាពបានគួរសម ដោយសារខេត្តនេះមានបញ្ហាជាមួយការមិនពាក់មួកសុវត្ថិភាពច្រើន ដែលជាហេតុធ្វើឱ្យអ្នកបើកបររបួសធ្ងន់ និងស្លាប់រាល់ពេលមានគ្រោះថ្នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ thethaiger

    Share This Post: