ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាកថ្មឱ្យពេញៗ! អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន តាមបណ្ដាខណ្ឌទាំង៩នេះ ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១១ ខែសីហា

    BY Khmernote Media August 8, 2024
    សាកថ្មឱ្យពេញៗ! អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន តាមបណ្ដាខណ្ឌទាំង៩នេះ ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១១ ខែសីហា

    រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    Share This Post: