ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្តមែន! សិស្សម្នាក់ខូចអារម្មណ៍ និងមិនអាចធ្វើលំហាត់ប្រឡងឱ្យចប់បាន ដោយសារអ្នកអង្គុយពីមុខគាត់ផោម ២ម៉ោង ពេញ

    BY autoadmin April 9, 2019
    ហួសចិត្តមែន! សិស្សម្នាក់ខូចអារម្មណ៍ និងមិនអាចធ្វើលំហាត់ប្រឡងឱ្យចប់បាន ដោយសារអ្នកអង្គុយពីមុខគាត់ផោម ២ម៉ោង ពេញ

    ថ្មីៗនេះនៅក្នុងវេទិកាតាមអនឡាញមួយ មានសិស្សមកពីហុងកុងម្នាក់ បានចែករំលែកបទពិសោធន៍របស់គាត់នៅក្នុងការប្រកាសមួយដែលមានចំណងជើងថា «កំពុងអង្គុយដាក់អារម្មណ៍ប្រឡង DSE (Diploma of Secondary Education Examination) ហើយក៏មានមនុស្សម្នាក់នៅពីមុខខ្ញុំផោម ២ម៉ោង ជាប់គ្នា» ។ គាត់បានសរសេរសារនេះកាលពីថ្ងៃទី ០៦ ខែមេសា ប៉ុន្មានថ្ងៃមុនបន្ទាប់ពីប្រលងភាសាអង់គ្លេសចប់រួច។ គាត់បានបន្តថា ដំបូងមនុស្សម្នាក់នៅខាងមុខគាត់មើលទៅធម្មតាទេ ប៉ុន្តែរហូតដល់ពេលចាប់ផ្តើមការប្រលង ម្នាក់នោះក៏ចាប់ផ្តើមរំខានអារម្មណ៍របស់គាត់។

    សិស្សម្នាក់នោះបានបន្តទៀតថា៖ «ខ្ញុំបានឮសំឡេងគាត់ផោម ហើយវាហាក់ដូចជាគាត់កំពុងផោមតាមចង្វាក់បទចម្រៀង Greensleeves ដែលកំពុងតែលេង ពេលនោះខ្ញុំក៏បង្អត់ដង្ហើមភ្លាមៗមួយរយៈ ប៉ុន្ដែមិនបានប៉ុន្មានផងគាត់ក៏បង្ហុយឧស្ម័នរបស់គាត់ទៀត! ខណៈពេលដែលខ្ញុំកំពុងផ្ទៀងស្តាប់ចង្វាក់ផោមរបស់គាត់ និងបង្ខំចិត្តទ្រាំទ្រក្លិនរបស់គាត់ ធ្វើឱ្យខ្ញុំមិនអាចដាក់អារម្មណ៍បង្ហើយសំណួរចំនួន ២ នៅលើក្រដាសប្រឡងរបស់ខ្ញុំបានទេ»។

    គាត់បានបន្តថា សូម្បីតែពេលចេញមកផ្ទះវិញក៏ក្លិននោះនៅជាប់ខោអាវរបស់គាត់ជាប់ដែរ ប៉ុន្តែគាត់ធ្វើអ្វីមិនបាន បានត្រឹមតែខឹងម្នាក់ឯង។ ការសរសេររបស់គាត់បានធ្វើឱ្យមនុស្សមួយចំនួនដែលធ្លាប់ជួបបទពិសោធន៍ដូចគ្នានេះចូលទៅឱ្យមតិផ្ទាល់ខ្លួន ខណៈមានមួយចំនួនផ្សេងទៀតទប់សំណើចមិនបាន។ ចុះចំណែកអ្នករាល់គ្នាធ្លាប់ជាជនរងគ្រោះក្នុងករណីបែបនេះទេ?

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: