ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច ឃាត់ខ្លួនក្មេងស្ទាវចំនួន ៤នាក់ ដែលជិះម៉ូតូដាក់បំពង់ស៊ីម៉ាំងប្រែន បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ

    BY Khmernote Media August 12, 2024
    សមត្ថកិច្ច ឃាត់ខ្លួនក្មេងស្ទាវចំនួន ៤នាក់ ដែលជិះម៉ូតូដាក់បំពង់ស៊ីម៉ាំងប្រែន បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយបានអនុវត្តន៍តាមបទបញ្ជាដឹកនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានធ្វើការបង្រ្កាបក្មេងស្ទាវដែលបានកែច្នៃបំពង់ស៊ីម៉ាំងបង្កជាសំឡេង ធ្វេីឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងរំខានការរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលសមាសភាពទាំងអស់នេះបានធ្វើសកម្មភាពជិះនៅលើផ្លូវព្រះនរោត្តម និងតាមបណ្តាលផ្លូវផ្សេងៗទៀតក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។

    ជាលទ្ធផល បង្រ្កាបបានម៉ូតូស៊ីម៉ាំងប្រែន(ចំនួន០៤គ្រឿង) យកមករក្សាទុក និងបានអញ្ជើញឪពុកម្តាយអាណាព្យាបាលមកធានា ដោយឱ្យសាម៉ីខ្លួន យកស៊ីម៉ាំងដើម(មកប្តូរ) បានធ្វើការអប់រំ ធ្វើការកិច្ចសន្យា និងបានប្រគល់ម៉ូតូខាងលើឱ្យសាម៉ីខ្លួនយកទៅប្រើប្រាស់វិញ។

    ទិសដៅបន្ត អធិការដ្ឋានបានកំពុងជំរុញការខិតខំ និងបង្ការទប់ស្កាតក្មេងទំនើង ក៏ដូចជាបន្តបង្រ្កាបម៉ូតូស៊ីម៉ាំងប្រែនជាប់ជាប្រចាំ៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: