ប្រយ័ត្នឱ្យមែនទែន! ភ្ញៀវទេសចរណ៍ដែលថតរូប Selfie បែបនេះនៅឆ្នេរ Mai Khao របស់កោះភូកេត អាចនឹងមានទោសប្រហារជីវិត
ឆ្នេរខ្សាច់លាតសន្ធឹងក្បែរអាកាសយានដ្ឋានដ៏មមាញឹកមួយនៅលើកោះភូកេតភាគខាងត្បូងប្រទេស បានក្លាយជាកន្លែងទាក់ទាញដ៏ពេញនិយមមួយរបស់អ្នកធ្វើដំណើរកម្សាន្ត ដោយសារវានៅជិតនឹងព្រលានយន្តហោះអន្តរជាតិភូកេត (Phuket International Airport) ហើយពួកគេអាចមើលឃើញយន្តហោះបានយ៉ាងកៀកភ្នែកផងដែរ។ ប៉ុន្តែកាលពីសប្តាហ៍មុនក្រុមអាជ្ញាធរអាកាសចរណ៍បានព្រមានថា ពួកគេនឹងដាក់ទោសរាល់នរណាម្នាក់ដែលចូលទៅថតរូបនៅក្នុងទីតាំងដែលយន្តហោះតម្រូវឱ្យហោះនៅកម្ពស់ទាប។

ការដាក់ទោសនឹងអាចឈានដល់ប្រហារជីវិត ដោយពួកអាជ្ញាធរបានចោទថា ការដែលទៅថតរូប ឬចូលទៅកាត់តំបន់ហាមឃាត់នៃឆ្នេរ Mai Khao អាចធ្វើឱ្យអ្នកបើកយន្តហោះមានអារម្មណ៍មិននឹង ហើយអាចធ្វើឱ្យមានគ្រោះថ្នាក់ណាមួយបានយ៉ាងងាយស្រួល។ ប៉ុន្តែការព្រមាននេះបានធ្វើឱ្យអ្នកស្រុកភូកេតមានការមិនសប្បាយចិត្ត ដោយពួកគេយល់ថា បើធ្វើបែបនេះឆ្នេរអាចនឹងត្រូវបិទទ្វារ ហើយពួកគេនឹងបាត់បងចំណូលអ្នកទេសចរណ៍ដែលចូលមកកោះភូកេតទាំងមូលតែម្តង។





អត្ថបទ៖ លីដា
ប្រភព៖ dailymail