ករណីកូនសិស្សប្រុសម្នាក់ ហ៊ានប្រើអាកប្បកិរិយាមិនសមរម្យ ធាក់តុគ្រូក្នុងថ្នាក់រៀន និងសម្តែងចរិកចង់វា.យគ្រូ គឺជារឿងពិត មិនមែនជាការសម្ដែងទេ
- August 13, 2024
ខេត្តកំពង់ឆ្នាំង៖ កាលពីពេលថ្មីៗនេះ មានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍ លើសកម្មភាពក្មេងប្រុសម្នាក់ ដែលជាកូនសិស្ស នៅសាលាបឋមសិក្សាភូមិថ្មី ក្នុងខេត្តកំពង់ឆ្នាំង បានប្រើអាកប្បកិរិយាមិនសមរម្យ បែបហិង្សាធាក់តុគ្រូបង្រៀន ក្នុងថ្នាក់រៀន និងសម្តែងចរិកចង់វាយគ្រូ ដោយនេះមិនមែនជាការសំដែងទេ កូនសិស្សនេះ ពិតជាបានប្រព្រឹត្តទង្វើពិតប្រាកដមែន។

បើយោងតាមប្រភពពីគណនីហ្វេសប៊ុកមួយឈ្មោះ Phorn Sophal បានសរសេររៀបយ៉ាងដូច្នេះថា៖ ឪពុកម្តាយ គួរយកចិត្តទុកដាក់ជួយណែនាំ ប្រដៅកូនៗរបស់ខ្លួនឱ្យបានដិតដល់បន្ថែមនៅផ្ទះ ត្រូវតាមដានសិក្សាពីការនិយាយស្តី ចរិកបុគ្គលិកលក្ខណៈរបស់កូន ឱ្យបានជាប្រចាំ។ កុំស្រឡាញ់កូនជ្រុល ទាំងបណ្តែតបណ្តោយឈានដល់ដើរផ្លូវខុស។
ដូចជាក្នុងវីដេអូ មុនដំបូងគេអាចយល់ថា សិស្សក្មេងដែលធាក់តុគ្រូក្នុងថ្នាក់រៀនអាចជារឿងសំដែងទេ! ផ្ទុយទៅវិញពិតហើយ មិនមែនជាការសម្ដែងទេ កូនសិស្សនេះ ពិតប្រព្រឹត្តអំពើហិង្សាធាក់តុគ្រូក្នុងថ្នាក់រៀន ពិតប្រាកដមែន។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅក្នុងថ្នាក់ទី៦«ក» នៃសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំកំពង់អុស ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង បង្កឡើងដោយ សិស្សឈ្មោះ រី សុវណ្ណ។
ដូច្នេះ សមត្ថកិច្ចគួរមានវិធានការហៅសិស្សរូបនេះ មកអប់រំណែនាំធ្វើកិច្ចសន្យា និងថតរូបធ្វើ សាវតាទុកដើម្បី គ្រប់គ្រងជាមុខសញ្ញា បងតូចបងធំ ក្នុងមូលដ្ឋាន។ ព្រោះថាទង្វើរបស់សិស្សរូបនេះ ព្រហើនដាក់គ្រូក្នុងថ្នាក់ ដែលកំពុងបង្រៀនសិស្ស ហើយឱ្យអាណាព្យាបាលបានជ្រាបពី ចរិកពាលរបស់កូនខ្លួនឯងផង ក្លាយជាទំពាំងរលួយ ទើបនឹងដុះទៅហើយ ៕ ទស្សនាវីដេអូខាងក្រោម៖


ប្រភព៖ Phorn Sophal
- Share This Post:






