តារាចម្រៀងរ៉េប វ៉ាន់ដា បានត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងការបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា តារាចម្រៀងរ៉េប វ៉ាន់ដា បានត្រឡប់មកដល់មាតុប្រទេសវិញហើយ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងការបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអ្នកគាំទ្រផងដែរ។

សូមជម្រាបជូនថា តារាចម្រៀងរ៉េប វ៉ាន់ដា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ក្នុងនាមជាសិល្បករវ័យក្មេង និងដំបូងគេបង្អស់របស់កម្ពុជា ដែលបានឡើងបកស្រាយចម្រៀងក្នុងពិធីបិទកីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០២៤ ទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងនោះ មានថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា បានបង្ហាញមោទកភាពចំពោះវត្តមានកូនខ្មែរលោក វណ្ណដា ទាំងចំរៀង និងសម្លៀកបំពាក់ប្រពៃណីខ្មែរផងដែរ ៕



ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា