ចង់បង្កើនចំនួនកីឡាករគុនខ្មែរកាន់ទង់ជាតិកម្ពុជា ចូលប្រកួតលើឆាកអន្តរជាតិឱ្យពិភពលោកស្គាល់កាន់តែច្រើន អ្នកឧកញ៉ា លាង ម៉េង ប្ដេជ្ញាបន្តវិនិយោគឧបត្ថម្ភខ្ទង់លានដុល្លារក្នុងវិស័យគុនខ្មែរ
- BY
- Naren
- August 15, 2024
ភ្នំពេញ៖ បេសកកម្មលើកកម្ពស់ភាពល្បីល្បាញនៃមរតកគុនខ្មែរ ទាំងបណ្ដុះសមត្ថភាព និងបង្កើនចំនួនកីឡាករបន្តវេនឱ្យកាន់តែច្រើន តាមរយៈការបន្តចូលរួមឧបត្ថម្ភច្រើនជាងគេ និងដំបូងគេ ពីសំណាក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង បាននឹងកំពុងក្លាយជាចលនាគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រកីឡាគុនខ្មែរ កីឡាករ គ្រូបង្វឹក សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រព័ន្ធផ្សព្វផ្សាយជាដៃគូ និងមហាជនគ្រប់ស្រទាប់វណ្ណៈ។

ការប្រកាសជាសារណៈពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង ក្នុងការជួយលើកគុណតម្លៃទង់ជាតិកម្ពុជា និងក្បាច់គុនប្រដាល់ខ្មែរ ឱ្យលេចមុខមាត់កាន់តែត្រដែតនៅតាមសង្វៀនជាតិ និងនៅជុំវិញពិភពលោក ពិតជាបានបង្ហាញពីបេះដូងស្រឡាញ់ គាំទ្រ និងជាពិសេសបានចំណាយឧបត្ថម្ភខ្ទង់លានដុល្លារលើការចូលរួមរៀបចំយ៉ាងសស្រាក់សស្រាំគ្មានលស់ថ្ងៃ!
ពីសង្វៀនប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជំហរ និងការប្ដេជ្ញាចិត្ត ដោយមិនរុញរា ក្នុងការវិនិយោគ និងឧបត្ថម្ភគាំទ្រខ្ទង់លានដុល្លារ ក្នុងវិស័យគុនខ្មែរ ដែលជាមរតកបុព្វបុរសខ្មែរ តជំនាន់រាប់ពាន់ឆ្នាំមកហើយ ឱ្យពិភពលោកស្គាល់ និងផ្ដល់តម្លៃកាន់តែខ្លាំង។

គួរបញ្ជាក់ថា ជារៀងរាល់សប្តាហ៍ ខ្មែរ ប៊ែវើរីជីស បានសហការរៀបចំជាមួយស្ថាប័នប្រដាល់ដែលជាដៃគូ ជំរុញការប្រកួតដណ្ដើមខ្សែក្រវាត់ក្នុងក្របខ័ណ្ឌដ៏ច្រើន មិនតិចជាង ៥ សង្វៀនក្នុងមួយសប្តាហ៍ ដូចជា៖ ការប្រកួតសង្វៀនប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ ហង្សមាស, សង្វៀនប្រដាល់ WURKZ សេនាគុនខ្មែរយ័ន្ត ៨ទិស និង Mas Fight Cambodia ដែលរៀបចំឡើងដោយ ស្ថានីយ៍ទូរទស្សន៍ ថោន, សង្វៀនប្រដាល់ ទឹកកម្ពុជាគុនខ្មែរ នៅស្ថានីយ៍ទូរទស្សន៍ បាយ័ន, និងសង្វៀន KIZZ Kun Khmer ដែលរៀបចំដោយក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ KKIF ជាដើម។
ខ្មែរ ប៊ែវើរីជីស ក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ នៅតែប្តេជ្ញាបន្តវិនិយោគខ្ទង់លានដុល្លារលើវិស័យគុនខ្មែរ ដើម្បីកសាងវប្បធម៌មរតករបស់បុព្វបុរសខ្មែរឱ្យគង់វង្សយូរអង្វែងជានិច្ចនិរន្តរ៍។
ខ្មែរ ប៊ែវើរីជីស ដើម្បីសង្គមខ្មែរ អត្តសញ្ញាណខ្មែរ ថែកេរមរតកក្បាច់គុនរបស់បុព្វបុរសខ្មែរ!






- Share This Post:






