ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកមុជទឹក ៣នាក់ ដែលធ្លាប់ជួយក្មេងប្រុសថៃ ១២នាក់ បានរកឃើញផ្លូវទឹកមួយនៅវៀតណាម ដែលអាចជាផ្លូវតភ្ជាប់ទៅកាន់គុហាដ៏ធំរបស់ពិភពលោក

    BY autoadmin April 10, 2019
    អ្នកមុជទឹក ៣នាក់ ដែលធ្លាប់ជួយក្មេងប្រុសថៃ ១២នាក់ បានរកឃើញផ្លូវទឹកមួយនៅវៀតណាម ដែលអាចជាផ្លូវតភ្ជាប់ទៅកាន់គុហាដ៏ធំរបស់ពិភពលោក

    អ្នកមុជទឹកចំនួន ៣នាក់ ដែលធ្លាប់ជួយក្រុមកុមារាថៃទាំង ១២​ និងគ្រូបង្វឹករបស់ពួកគេកាលពីឆ្នាំមុន បានរកឃើញនូវរបកគំហើញថ្មីៗនៅក្នុងប្រទេសវៀតណាម ដោយពួកគេបានរុករករូងក្រោមដីមួយ ដែលអាចជាផ្លូវតភ្ជាទៅកាន់គុហាដ៏ធំបំផុតរបស់ពិភពលោក។ ក្រុមមុជទឹកនេះ ត្រូវបានគេអញ្ជើញឱ្យចុះក្នុងផ្លូវរូងក្រោមដីដែលពោរដោយទឹកមួយ ក្នុងរូងភ្នំ Son Doong មានទីតាំងនៅកណ្តាលប្រទេសវៀតណាម ដែលមិនដែលធ្លាប់មាននរណាម្នាក់ចុះមកស្រាវជ្រាវ និងត្រូវបានគេជឿថា ជាផ្លូវតភ្ជាប់ទៅកន្លែងអាថ៌កំបាំងម្ខាងទៀត។

    អំឡុងពេលរុករក ពួកអ្នកមុជទឹកត្រូវបានបង្ខំចិត្តត្រឡប់មកផ្ទៃខាងលើវិញ បន្ទាប់ពីពួកគេមុជចុះបានជម្រៅ ៧៧ម៉ែត្រ ដោយសារតែពួកគេមិនមានអុកស៊ីហ៊្សែនគ្រប់គ្រាន់ ប៉ុន្តែពួកគេជឿថា ផ្លូវរូងក្រោមដីនេះមានជម្រៅ ១២០ម៉ែត្រ។ អ្នកជំនាញខាងរូងភ្នំអង់គ្លេសលោក Howard Limbert បាននិយាយថា ប្រសិនបើផ្លូវរូងក្រោមដីនេះ ពិតជាតភ្ជាប់ទៅរូងភ្នំម្ខាងទៀតមែននោះ វានឹងធ្វើឱ្យ Son Doong ក្លាយជាគុហាធំបំផុតរបស់ពិភពលោក គ្មានរូងភ្នំមួយណាអាចយកឈ្នះបានទេ។ យ៉ាងណាមិញអ្នកមុជទឹក ៣នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណថាជាលោក៖ Rick Stanton, Jason Mallinson និង Chris Jewell ជាអ្នកធ្លាប់ជួយក្រុមកុមារាថៃទាំង ១២​ និងគ្រូបង្វឹករបស់ពួកគេកាលពី ឆ្នាំ២០១៨ ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: