ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការស្រាវជ្រាវមួយរកឃើញថា មនុស្សសម័យឥឡូវជឿលើពួកមានឥទ្ធិពលលើអ៊ីនធឺរណេត ច្រើនជាងគ្រួសារ និងមិត្តភក្តិ

    BY autoadmin April 10, 2019
    ការស្រាវជ្រាវមួយរកឃើញថា មនុស្សសម័យឥឡូវជឿលើពួកមានឥទ្ធិពលលើអ៊ីនធឺរណេត ច្រើនជាងគ្រួសារ និងមិត្តភក្តិ

    យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា បណ្តាញសង្គមកំពុងធ្វើឱ្យមនុស្សសម័យចាកឆ្ងាយពីគ្រួសារ និងមិត្តភក្ដិរបស់ពួកគេ ដោយសារយូរៗទៅវាធ្វើឱ្យពួកគេជឿ និងទុកចិត្តពួកតារាក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ច្រើនជាងឪពុកម្តាយ បងប្អូន និងមិត្តភក្តិរបស់ខ្លួនឯងទៅវិញ។ អ្នកជំនាញបានរកឃើញថា ក្រុមមនុស្សអាយុពី ១៨ ទៅ ៣៥ឆ្នាំ ដែលអាចហៅថា «មនុស្សជំនាន់សហស្សវត្សរ៍» មានឱកាសទ្វេដងនៃការទុកចិត្តលើ «ពួកមានឥទ្ធិពល» លើបណ្តាញសង្គមដូចនឹងបងប្អូន ឬដៃគូរបស់ពួកគេ ខណៈ ៥៣% នៃមនុស្សជំនាន់សហស្សវត្សរ៍នេះ មានការជឿទុកចិត្តលើដំបូន្មានក្នុង Facebook Instagram និងពួកសេសេរ blog ច្រើនជាងគ្រួសារ និងមិត្តភក្តិរបស់ពួកគេ។

    ទោះយ៉ាងណាក៏ដោយក្រុមអ្នករិះគន់បានព្រមានថា ការផ្តល់ដំបូន្មានដោយពួកមានឥទ្ធិពលនៅលើអ៊ីនធឺរណេត មិនមែនតែងតែមិនលំអៀង ឬគួរឱ្យទុកចិត្តនោះឡើយ។ មានក្រុមហ៊ុនជាច្រើនកំពុងឧបត្ថម្ភដល់ពួកអ្នកល្បីៗទាំងនោះ ដែលពួកគេអាចប្រើឥទ្ធិពលសាបព្រួសរបស់ពួកគេ ទៅក្នុងចំណោមអ្នកគាំទ្ររាប់លាននាក់ដើម្បីបង្កើនការលក់។ ជាលទ្ធផលអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមអាចរកប្រាក់ចំណូលបានច្រើន ដោយសារពួកគេអាចលើកកម្ពស់ផលិតផល និងគោលដៅកន្លែងកម្សាន្តណាមួយដែលរៀបចំឡើងដោយអ្នកឧបត្ថម្ភ ទៅឱ្យហ្វូងអ្នកគាំទ្ររបស់ពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: