ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ឈឹម រត្ថា មកត្រឹមស័ក្តិ៥
- August 21, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យនិងប្រកាស បន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ឈឹម រត្ថា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មកត្រឹមជាថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) វិញ នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។

ការចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សូមជម្រាបជូនថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ឈឹម រត្ថា ក៏ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តទណ្ឌកម្មខាងវិន័យ តាមរូបភាពដកហូតតំណែង ឱ្យមកជាមន្ត្រីធម្មតាដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា៕




ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post:






