ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន លើកសរសើរស្នាដៃនាយករដ្ឋមន្រ្តីវ័យក្មេង

    BY Khmernote Media August 22, 2024
    សម្តេចតេជោ ហ៊ុន សែន លើកសរសើរស្នាដៃនាយករដ្ឋមន្រ្តីវ័យក្មេង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបង្ហោះនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២២ ខែសីហានេះ ចំពេលខួប១ឆ្នាំដែលសម្តេធិបតីហ៊ុនម៉ាណែត បានចូលដឹកនាំប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រី ដោយបានវាយតម្លៃថា នាយករដ្ឋមន្រ្តីបច្ចុប្បន្នគឺជា«ក្មេងមានកម្លាំង និងស្គាល់ផ្លូវ»។

    តាមរយៈនេះ សម្តេចតេជោ បានសុំកែទ្រឹស្តី មួយពី «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» មកជា«ក្មេងមានកម្លាំង និងស្គាល់ផ្លូវ. ឯចាស់មានបទពិសោធន៍» វិញ ដែលស្របតាមសភាពការបច្ចុប្បន្ន។

    ទន្ទឹមនេះ សម្តេចតេជោបានលើកសរសើរសមិទ្ធផលការងាររយៈពេលមួយឆ្នាំ របស់នាយករដ្ឋមន្ត្រី ជំនាន់ថ្មីថា បានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ។

    សម្តេចតេជោបានលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ៖

    ១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។

    ២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។

    ៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។

    ៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: