អន្តរជាតិ
អស្ចារ្យណាស់! អ្នកវិទ្យាសាស្ត្របានបង្ហាញរូបភាព Black Hole ដែលថតបានជាលើកដំបូងក្នុងប្រវត្ដិសាស្ដ្រ
BY autoadmin
April 11, 2019
រូបភាពដំបូងបំផុតនៃរណ្តៅខ្មៅ (Black Hole) ត្រូវបានគេដាក់បង្ហាញកាលពីថ្ងៃពុធ ដែលនេះជាការកត់សម្គាល់ជាប្រវត្តិសាស្ត្រមួយរបស់ការស្រាវជ្រាវផ្នែកតារាសាស្ត្រ។ រូបថតដំបូងរបស់ Black Hole ត្រូវបានប្រកាសនៅឯសន្និសីទកាសែត ដែលបានធ្វើឡើងនៅក្នុងទីក្រុងចំនួន ៦ ដូចជា៖ ទីក្រុងស៊ាងហៃ តៃប៉ិ តូក្យូ វ៉ាស៊ីនតោន ព្រុចសែល និងសាន់ត្យាហ្គោ។ រូបភាពនោះបង្ហាញពីរណ្តៅខ្មៅនៅចំកណ្តាល Messier 87 (M87) ដែលជាកាឡាក់ស៊ីដ៏ធំមួយ នៅជិតចង្កោមកាឡាក់ស៊ី Virgo ។ រណ្តៅខ្មៅនេះមានចម្ងាយ ៥៥លាន ឆ្នាំពន្លឺ ហើយមានម៉ាស ៦.៥ពាន់លានដង ធំជាងព្រះអាទិត្យ និងថតដោយ Event Horizon Telescope (EHT) ដែលចូលរួមដោយអ្នកស្រាវជ្រាវប្រហែល ២០០នាក់៕




អត្ថបទ៖ លីដា
ប្រភព៖ cgtn