ហួសចិត្តណាស់! ក្មេងស្រីអាយុ ២ឆ្នាំ ម្នាក់ត្រូវម្តាយទាត់ធាក់ បន្ទាប់ពីរៀបឫកថតរូបមិនត្រូវចិត្តនាងជាម្តាយ
ស្ត្រីជនជាតិចិនម្នាក់ត្រូវបានគេចោទប្រកាន់ ពីបទរំលោភបំពានលើកុមារ បន្ទាប់ពីនាងត្រូវបានកាមេរ៉ាថតជាប់សកម្មភាពទាត់កូនស្រីរបស់ខ្លួន ដែលមានអាយុត្រឹមតែ ៣ឆ្នាំ យ៉ាងឃោរឃៅ ខណៈពេលដែលក្មេងស្រីតូចកំពុងរៀបឥរិយាបទដើម្បីថតរូប។ ក្មេងស្រីតូចត្រូវបានគេជឿថា ម្តាយរបស់នាងមិនពេញចិត្តនឹងស្តាយថតរូបរបស់នាងតូចកំឡុងពេលថតពាណិជ្ជកម្មនោះទេ ដូច្នេះស្ត្រីជាម្តាយក៏ដាក់ទណ្ឌកម្មក្មេងស្រីបែបនេះទៅ។ វីដេអូដែលគេថតបាន និងមានរយៈពេល ១៦វិនាទី បានបង្ហាញពីកូនក្មេងដែលពាក់អាវពណ៌លឿង និងសំពត់ពណ៌ស ត្រូវបានស្ត្រីជាម្ដាយទាត់យ៉ាងគួរឱ្យអាណិត។

ក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Niu Niu ហើយនាងតូចមួយនេះតែងតែធ្វើការធ្វើការលើសម៉ោងជានិច្ច។ នាងតូចនេះគឺជាអ្នកតារាមូដែលកុមារ ហើយក៏មានឈ្មោះល្បីតាមបណ្តាហាងអនឡាញដែលនិយមលក់ផលិតផលកុមារផងដែរ។ នាងតូចធ្វើការនេះរយៈពេល ៦ខែ មកហើយ ទាំងដែលខ្លួនមិនទាន់ទាំងគ្រប់អាយុនឹងរៀនមត្តេយ្យផង ហើយអ្វីដែលកាន់តែគួរឱ្យឈឺក្បាលបំផុត គឺប្រទេសចិនមិនមានច្បាប់ដែលហាមឃាត់ម្តាយឪពុកមិនឱ្យស៊ីកម្លាំងញើសឈាមកូនតូចរបស់ពួកគេនោះទេ។ យ៉ាងណាមិញស្ត្រីជាម្តាយបានសារភាពថា ខ្លួនបានធ្វើដូច្នេះមែន ហើយវាជារឿងធម្មតាដែលម្តាយវាយអប់រំកូន ប៉ុន្តែរូបគេមិនមានបំណងអាក្រក់ណាមួយនោះទេ ហើយនាងក៏បានសុំទោសជាសាធារណៈចំពោះទង្វើរបស់ខ្លួនផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ dailymail